មានការភ្ញាក់ផ្អើល ទាំងមួយដោយ!! ស្រ្តីឈឺពោះម្នាក់ គ្រប់ខែឆ្លងនទន្លេ ស្រាប់តែសម្រាលកូនភ្លាមៗ តាមផ្លូវជាតិលេខ៧៨  ខណៈពេលស្វាមីកំពុង ឌុបតាមម៉ូតូទៅ មណ្ឌលសុខភាព ???

(ខេត្តរតនគិរី)៖ ស្ត្រីពោះធំគ្រប់ ខែឆ្លងទន្លេម្នាក់បាន សម្រាលកូននៅតាម បណ្តោយផ្ទូវជាតិខណៈ ពេលដែលស្វាម៉ី កំពុង ដឹកតាមម៉ូតូយកទៅ កាន់មណ្ឌលសុខភាព ស្រុកកូនមុំ ហេតុការដ៏ភ្ញាក់ផ្អើល នេះបានកើតឡើង កាលពីព្រឹកទាបភ្លឺថ្ងៃ ទី២៧ខែសីហាឆ្នាំ២០២១ វេលាម៉ោង០៤និងនិង៣០នាទី នៅលើផ្លូវជាតិលេខ៧៨ ត្រង់ចំណុចព្រំប្រទល់ ឃុំត្រច្រេសនិង ឃុំត្រពាំងក្រហម ស្ថិតក្នុងស្រុកកូន មុំខេត្តរតនៈគីរី។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថាស្ត្រីពោះ ធំគ្រប់ខែខាង លើមានឈ្មោះ ហេង ស្រីនាថ ភេទស្រីអាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣  ឃុំត្រពាំងក្រហម  ស្រុកកូនមុំ  ខេត្តរតនគិរី។

ប្រភពខាងលើបានអោយ ដឹងទៀតថានៅថ្ងៃ កើតហេតុ ប្រពន្ធប្រាប់ប្តីថាឈឺពោះ រីឯប្តីក៏ប្រញ៉ាប់ឌុបប្រពន្ធទៅ មណ្ឌលសុខភាព លុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចខាងលើ ស្រាប់ស្រ្តីមានផ្ទៃពោះ ត្រូវជាប្រពន្ធក៏បាន ឆ្លងទន្លេតាមផ្លូវតែម្តង ដោយពុំទាន់ដល់ មណ្ឌលសុខភាព ស្រុកកូនមុំផង។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពេលនោះក៏មានអ្នកភូមិ នាំគ្នារត់មកជួយសង្រ្គោះ ស្រ្តីកូនខ្ចីនេះផងដែរ ក្នុងពេលមាន ហេតុការណ៍នេះភ្លាម អាជ្ញាធរឃុំ និងស្រុកបានទទួល ព័ត៌មានភ្លាម ក៏បានបញ្ជាឲ្យ ខាងមណ្ឌលសុខភាព ដឹកនាំគ្រូពេទ្យទៅ ជួយអន្ដរាគមន៍ដើម្បី ជួយសង្គ្រោះ លុះរថយន្តពេទ្យ មកដល់ ក៏នាំគ្នាជួយ លើកដាក់លើរថយន្តយក ទៅមណ្ឌលសុខភា ពស្រុកកូនមុំភ្លាមៗតែម្ដង ហើយម្តាយ និងទារកមិន មានគ្រោះថ្នាក់អ្វីឡើយ។

ក្នុងឱកាសនោះដែរប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរឃុំ ស្រុក  និងក្រុមគ្រូពេទ្យ ដែលបានយកចិត្ត ទុកដាក់ស្វះស្វែងជួយ អន្តរាគមន៍ រថយន្តសង្រ្គោះដឹកស្រ្តីឆ្លង ទន្លេមកមណ្ឌលសុខភាព  និងសង្គ្រោះអាយុជីវិត បានទាន់ពេលវេលា ៕ដោយ លោក ទេងណុប

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *