ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ទទួលផ្លែមៀន ចំនួន ៥តោន ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ???

(ខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ទទួលផ្លែមៀន ចំនួន ៥តោន ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា តាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជារង បញ្ជាការរដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាស នោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងតាងនាមអោយ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ កងកម្លាំង បងប្អូនកំពុងចត្តា ឡីស័កនិងអ្នកជំងឺកូវីដ-១៩ដែលកំពុង សម្រាកព្យាបាល ទាំងអស់ សូមគោរពថ្លែង អំណរគុណ ដ៏ជ្រាលជ្រៅ នូវទឹកចិត្តថ្លៃថ្លា របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភ ផ្លែមានដ៏ឆ្ងាញ់ពិសា ជូនដល់ រដ្ឋបាល ខេត្តកំពង់ធំ សម្រាប់ចាត់ចែងជូនទៅគ្រប់ក្រុងស្រុក និងបន្តចែកជូន ដល់បងប្អូនកំពុង ចត្តាឡីស័ក បងប្អូនកំពុងសម្រាក ព្យាបាលជម្ងឺ ក្រុមគ្រូពេទ្យ មន្ត្រីកំពុងបំពេញ ការងារជួរ មុខពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្រោយពីទទួលបាននូវ ផ្លែមៀនពីសម្ដេចតេជោ ហ៊ុនសែន  ក្រុមការងារនៃរដ្ឋបាល ខេត្តកំពង់ធំ បានចាត់ចែង យកផ្លែមាន ទាំងអស់នោះ ទៅប្រគល់ជូនទៅដល់ បងប្អូនដែលកំពុង ធ្វើចត្តាឡីស័ក និងសំរាកព្យាបាល ជំងឺជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលមាន ៥មណ្ឌល ក្នុងក្រុងស្ទឹងសែន និងតាមបណ្ដា គ្រប់ក្រុងស្រុកទាំងអស់។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្ត មសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញ ផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុ ងការនាំចេញទៅ លក់នៅក្រៅប្រទេសដោយ សារការឆ្លងរីករាល ដាលជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេច ប្រមូលទិញ ពីកសិករ ដាំដុះនៅតាម ខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូ នកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ អត្ថបទ ដោយ លោក អ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *