លោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគម មិត្តនគរបាលជាតិ កម្ពុជាថ្នាក់មូលដ្ឋាន បាននាំយកថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)  ប្រគល់ជូនដល់គ្រួសារសព មន្ត្រីនគរបាល ដែលស្លាប់ដោយ សារជំងឺកូវីដ១៩ ???

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ២០២១ លោក ឧត្តមសេនីយ៍ត្រី  វង្ស វិត ស្នងការ.រង ផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន តំណាងអោយ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្ត នគរបាលជាតិថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បាននាំយក ថវិកាស.ម.ន ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀលគត់) ប្រគល់ ជូនដល់គ្រួសារសព លោកអនុសេនីយ៍ឯក ថៃ ពិសិដ្ឋ អត្តលេខ៣៥៨១៨ នាយផ្នែកសុខាភិបាល វរសេនាតូចនគរបាល ការពារព្រំដែន គោកលេខ៩១១ ដែលស្លាប់ដោយជំងឺ កូវិដ១៩ក្នុងការបំពេញ ភារកិច្ចការងារ ការពារព្រំដែនកម្ពុជា​.ថៃ។

ពិធីប្រគល់ថវិការជូន គ្រួសារសពបានធ្វើឡើង នៅទីបញ្ជាការរដ្ឋាន វរសេនាតូចនគរបាល ការពារព្រំដែន គោកលេខ៩១១ស្ថិត នៅក្នុងភូមិ ចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។ សូ

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានមានប្រសាសន៍ ផ្ដែផ្ដាំដកកងកម្លាំងនគរ បាលវរសេនាតូច ការពារព្រំដែនគោក លេខ ៩១១ទាំងអស់ត្រូវ គោរពតាមគោលការណ៍ ៣ កុំ ៣ ការពារ តាមការណែ នាំរបស់រាជរដ្ឋាភិបាល និងគោរពតាមការណែ នាំរបស់ក្រសួងសុខា ភិបាលត្រូវលាងដៃនឹងសាប៊ូ ឬ ចែល បាញ់អាកុលឲ្យបានញឹកញាប់ រក្សាគម្លាតដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

សូមបញ្ចាក់ផងដែរថា លោកអនុសេនីយ៍ឯក ថៃ ពិសិដ្ឋ អត្តលេខ៣៥៨១៨ នាយផ្នែកសុខាភិបាល វរសេនាតូចនគរបាល ការពារព្រំដែន គោកលេខ៩១១ ដែលបានទទួលមរណ:ភាព នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១វេលាម៉ោង២៣និង១៥នាទី ដោយជំងឺ កូវីដ-១៩ ក្នុងការបំពេញ ភារកិច្ចការងារ ការពារព្រំដែន កម្ពុជា​.ថៃ៕ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *