ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃ គណៈអភិបាលខេត្តពោធិសាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះ ត្រួតពិនិត្យ ការចាក់វ៉ាក់សាំង បង្ការមេរោគកូវីដ១៩ ប្រភេទ សុីណូវ៉ាក់ ជូនដល់ក្មួយៗសិស្សានុសិស្ស ដែលមានអាយុ ចាប់ពី ១២ដល់១៧ ឆ្នាំ ចំនួន០៤ទីតាំង???

(ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ ការចាក់វ៉ាក់ សាំងបង្ការមេរោគកូវីដ១៩ ប្រភេទ សុីណូវ៉ាក់ ជូនដល់ក្មួយៗ សិស្សានុសិស្ស ដែលមានអាយុ ចាប់ពី ១២-១៧ ឆ្នាំ ចំនួន០៤ទីតាំង រួមមាន មន្ទីរពេទ្យបង្អែក ស្រុកបាកាន សាលា វិទ្យាល័យ-បឋមសិក្សាព្រះម្លូរ សាលាអនុវិទ្យា ល័យស្វាយដូនកែវ និងអនុវិទ្យាល័យស្រះម្កាស់ នៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា  វ៉ាក់សាំង ដែលបានចាក់ នាពេលនេះ ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ។

ហេីយសូមជម្រាបជូនដល់ អាណាព្យាបាលប្អូនៗ និងសិក្សានុសិស្សដែលមាន អាយុចាប់ពី១២ឆ្នាំ ឡើងទៅទាំង ក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ដែល មិនទាន់បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ត្រូវនាំកូនៗនិងបងប្អូន ទៅចាក់ឱ្យបានគ្រប់ៗ គ្នានៅតាម ទីតាំងនីមួយៗ ដែលអាជ្ញាធរ ក្រុងស្រុកទាំង៧  ដែលបានកំណត់  រយៈពេល២ថ្ងៃចាប់ពី ថ្ងៃទី២៧និង២៨ខែសីហា ឆ្នាំ២០២១នេះតទៅ៕ដោយ លោក ផាន់ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *