លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្ត បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច  អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាគ្រឿងឧបភោគ បរិភោគ និងអង្ករ ៩៩០០ គីឡូក្រាម ទៅចែកជូនដល់ពលរដ្ឋ ៤៩៥ គ្រួសារ???

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងជួសមុខ ឲ្យឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ។

នៅព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១  លោក ឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ សមាជិក អចិន្រ្តៃយ៍គណៈកម្មាធិការគណបក្ស ខេត្តបន្ទាយមានជ័យ លោក លឿង សុភ័ក្តិ  ប្រធានគណៈកម្មាធិការគណបក្ស ស្រុកស្វាយចេក និងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះជួយស្រុកស្វាយចេក បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន: អង្ករ ៩៩០០ គីឡូក្រាម ទឹកសុីអុីវ ៤៩៥យួរ  ត្រី ខ ៤៩៥ យួរ, មី ៤៩៥ កេសតូច ទឹកត្រី ៤៩៥ យួរ បាន ផ្តល់ជូនប្រជាពលរដ្ឋចំនួន ០២ ភូមិ ភូមិបែកចានចំនួន ២១៥ គ្រួសារ និងភូមិ ខ្វាវខាងកើតចំនួន ២៨០គ្រួសារដែលត្រូវ បានបិទខ្ទប់ដោយសារការរាតត្បាតជម្ងឺកូវីដ ១៩ សរុបចំនួន ៤៩៥ គ្រួសារ ក្នុងឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដោយក្តីនឹករលឹក និង សូមអោយបងប្អូនប្រជាពលរដ្ឋួទាំងអស់ ប្រកាន់ភ្ជាប់នូវ  ៣ ការពារ និង៣កុំ តាមវិធានការរបស់ ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការ រីករាតត្បាតជំងឺកូវីដ ១៩ ឬហៅថាជំងឺកូវីដ បម្លែងខ្លួនថ្មីដែលតា  ។

ក្នុងចំណោមប្រជាពលរដ្ឋ ចំនួន ៤៩៥ គ្រួសារ ក្នុងមួយគ្រូសារទទួលបាន អង្ករ  ២០ គីឡូក្រាម ទឹកសុីអុីវ   ០១យួរ ត្រី ខ  ០១យួរ  មី  ០១ កេស ទឹកត្រី ០១យួរ ដើម្បីជួយរំលែកនៃ ការទុក្ខលំបាកខ្លះជូន បងប្អូនប្រជាពលរដ្ឋយើង ដែលនៅតំបន់បិទខ្ទប់នៃ ការរីករាលដាលជំងឺ កូវីដ19 ផងដែរ។ អត្ថបទ:ដោយ លោក មាសនិរន្តរ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *