ឯកឧត្តម ងួន រតនៈ អភិបាលនៃ គណៈអភិបាល ខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យផ្តល់ ការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក???

(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃ គណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យ ក្រុមការងារចាក់វ៉ាក់សាំង របស់កងពលតូច ថ្មើរជើងលេខ៥២ ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការ រង នាយសេនាធិការ កងពល សហការជាមួយ កម្លាំងនគរបាល អាជ្ញាធរដែនដីស្រុកភ្នំព្រឹក និងយុវជន ដែលកំពុងដំណើរ ការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ នៅមណ្ឌលវត្ត គីរីរម្យសន្ដិភាព (ហៅវត្តអូរចោត)  ក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ក្នុងកិច្ចការខិតខំប្រឹងប្រែង របស់កងកម្លាំង កងពលតូចថ្មើរជើង លេខ៥២ ចំណុះ ឱ្យយោធភូមិភាគទី៥ ដែលកំពុងធ្វើសកម្មភាព យ៉ាងសកម្មក្នុងការ បំពេញភារកិច្ចចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩  ជូនប្រជាពលរដ្ឋ ដូសទី១ ដែលប្រព្រឹត្តទៅយ៉ាងរលូន ក្នុងស្រុកភ្នំព្រឹក។

ឯកឧត្តម លោកបានបន្ដទៀតថា ការផ្ដល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋនា ពេលនេះ គឺជាការគិតគូរខ្ពស់ ដល់សុខទុក្ខ នឹងសុខមាលភាព ប្រជាពលរដ្ឋពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមាន សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការផ្ដល់វ៉ាក់សាំងចាក់ ជូនប្រជាពលរដ្ឋ ដើម្បីជៀសឲ្យផុតពី ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

ឯកឧត្តម បានផ្ដាំផ្ញើដល់បង ប្អូនប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី១ នេះរួច ត្រូវយកចិត្តទុកដាក់ អនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការផ្សេងៗ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន។

ក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បាននាំយកនូវអំណោយ រួម មានគ្រឿងឧបភោគ បរិភោគ ម៉ាស់ និងទឹកកុល ផ្ដល់ជូនក្រុមការងារ ចាក់វ៉ាក់សាំង របស់កងពលតូចថ្មើរជើង លេខ៥២នោះផងដែរ ។ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *