ជនជាតិចិន& ជនជាតិវៀតណាមរួម ទាំងខ្មែរចំនួន០៧នាក់ពាក់ព័ន្ធ និងករណីជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតដោយមានការសម្របសម្រួលពីលោកព្រះរាអាជ្ញារង លឹម ប៊ុនសុភ័ក្ត្រ បានចុះបង្ក្រាបករណីបញ្ញើរឥវ៉ាន់សង្ស័យជួញគ្រឿងញៀនមួនកន្លែងនិងឃាត់ខ្លួនបានជនសង្ស័យចំនួន០៧និងជាជនបរទេសចំនួន០៦នាក់ព្រមទាំងជនជាតិខ្មែរ១នាក់កាលពីព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២១វេលាម៉ោង១១និង៣០នាទីនៅចំណុចមុខសាលារៀនព្រហ្មនិមិត្តស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង៧នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ ឆូយ ប៊ុនវុធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ទី២.ឈ្មោះ សាំង ស៊ីហ្គង់ (ZHANG.ZHIQIANG) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លង ដែនលេខE89753382 ទី៣.ឈ្មោះ ហ្វូ ស៊ីនមីង (HU .XINMING) ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លង ដែនលេខEE2807074 ទី៤.ឈ្មោះ ងូយិន ធិ ទូយ៉េត ទ្រិញ (NGUYEN THI TUYET TRINH ភេទស្រី ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខN1875991 ទី៥.ឈ្មោះ យុ ឡាង (YU LANG )ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED7913767 ទី៦.ឈ្មោះ វូ បីង បីង (WU BING BING)ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនគ្មាន និងទី៧.ឈ្មោះ ទូ មីងសាំង (TU MINGFZANG) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនគ្មាន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ ខាងលើកម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមានម្សៅម៉ត់ស សង្ស័យជាកេតតាមីន១ (មួយ) កូនថង់តូច។

សមត្ថកិច្ចអោយដឹងទៀតថាក្រោយពីបានសួរនាំកំលាំងជំនាញបានបន្តឈានទៅត្រួតពិនិត្យបន្ទប់លេខ៨០៦ ជាន់ទី០៨ ក្នុងសណ្ឋាគារអូរមាស ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ហូ ស៊ាវហ៊ុយ (HU XIAOHUI) ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន លេខEE7058599 និងដកហូតបាន វត្ថុតាងចាប់យករួមមានមាន ថ្នាំគ្រាប់Fifi (ហ្វាយហ្វាយ) ចំនួន ៣៥បន្ទះ(សាមសិបប្រាំបន្ទះ)  កូនជញ្ជីងថ្លឹងថ្នាំ១គ្រឿងនិង គ្រាប់កាំភ្លើងខ្លី២គ្រាប់ ។ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅធ្វើសំណាក ស្វែងរកជម្ងឺកូវីដ-១៩ នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត ឃើញអវិជ្ចមាន (-) ។

ក្រោយមកមន្ទីប្រឆាំង គ្រឿងញៀនបាននាំ យកជនសង្ស័យចំនួន ៤នាក់មាន៖ទី១.ឈ្មោះ ឆូយ ប៊ុនវុធ ភេទប្រុស, ទី២.ឈ្មោះ ហ្វូ ស៊ីនម៉ីង (HU.XINMING) ភេទប្រុស, ទី៣.ឈ្មោះ ហូ ស៊ាវហ៊ុយ (HU. XIAOHUI) ភេទស្រី, ទី៤.ឈ្មោះ សាំង ស៊ីហ្គង់ (ZHANG.ZHIQIANG) ភេទប្រុស រួមទំាងសម្ភារៈវត្ថុតាងដកហូតទំាងអស់ ត្រូវបានកំលាំង មន្ទីប្រឆាំងគ្រឿងញៀនក (១០) យកទៅបន្តនីតិវិធី នៅមន្ទីរប្រឆាំង គ្រឿងញៀន រាជធានីភ្នំពេញ។

ដោយឡែកជនសង្ស័យចំនួន ៤នាក់ ទី១.ឈ្មោះ ងូយិន ធិ ទូយ៉េត ទ្រិញ (NGUYEN THI TUYET TRINH) ភេទស្រី ជនជាតិវៀតណាម, ទី២.ឈ្មោះ វូ បីង បីង (WU BING BING) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន, ទី៣.ឈ្មោះ ទូ មីងសាំង (TU MINGFZANG) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន និង ៤.ឈ្មោះ យុ ឡាង (YU LANG ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ព្រមទាំងម្ចាស់ផ្ទះជួលចំនួន ២នាក់ រួមទាំងសម្ភារៈវត្ថុតាង ត្រូវបានលោកព្រះរាជ អាជ្ញារងអនុញ្ញាត អោយកំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ នាំខ្លួនយកមកសួរនាំបន្ត នៅការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *