ទឹកភ្លៀងធ្លាក់ពីភ្នំ បំផ្លាញផ្ទះពលករខ្មែរ ដោយបានកួចយកឪពុក និង កូនតូចទៅជាមួយ

(ប្រទេសថៃ)៖ សពឪពុកដែល ជាពលករខ្មែរ ត្រូវបានគេប្រទះឃើញ ទាក់ជាប់នឹងគល់ ឈើរលំធំមួយ រីឯកូនប្រុសអាយុ២ឆ្នាំ គឺបាត់ខ្លួនតាមខ្សែទឹក ដោយរកមិនទាន់ ឃើញនៅឡើយ ដោយសារជំនន់ទឹក ភ្លៀងធ្លាក់ពីលើភ្នំ។

យោងតាមគេហទំព័រក្នុង ប្រទេសថៃបាន ផ្សព្វផ្សាយថា នៅវេលាម៉ោង៤ និង៣០ នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិ៤ ឃុំសំណាក់ថង ស្រុកមឿង ខេត្តរ៉ាក់យ៉ង មានជំនន់ទឹកភ្លៀងមួយ បានកើតឡើង ដោយទឹកបានហូរធ្លាក់ពីលើភ្នំ ព្រមទាំងបានបោក បំផ្លាញ់ផ្ទះរបស់ពលករ ខ្មែរមួយខ្នង ដែលសង់ នៅក្បែជើងភ្នំ បណ្តាលអោយបាក់ បែកខ្ទេចខ្ទីទាំងស្រុង ខណ:ដែលម្ចាស់ផ្ទះ កំពុងលង់លក់ ក្នុងដំណេក។

នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ គឺទឹកបានកួចយកឪពុក និងកូនប្រុសអាយុ ២ ឆ្នាំ ដែលពួកគេគឺជាពលករខ្មែរ ទៅជាមួយផងដែរ ចំណែកស្ត្រីជាម្តាយបាន រងរបួសដោយសារ កប់នៅក្នុងភក់។

នៅពេលនោះទាំងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ បានតាមរកឪពុក និងកូនដែលបានបាត់ខ្លួនទៅតាមទឹក ទីបំផុតក៏បានឃើញ សពឪពុកដែលមានឈ្មោះ ឆាយ អាយុ ២២ ឆ្នាំ បានស្លាប់ជាប់នឹងគល់ ឈើធំមួយក្នុងសភាពគ្មាន សម្លៀក បំពាក់ដោយសារ ទឹកវាយបំផ្លាញ ដោយឡែកកូនប្រុសអាយុ ២ ឆ្នាំ គឺរកមិនទាន់ឃើញនៅឡើយ ដោយសារតែទឹក កំពុងហូរបន្តកាត់ទីប្រជុំ ជនក្នុងឃុំ សំណាក់ថង នៅឡើយ។

តាមការរៀបរាប់ពីលោក កួន ដែលត្រូវជាឪពុកបង្កើត របស់សពបាននិយាយថា ពួកគេបានសង់ផ្ទះនៅ ជើងភ្នំដូចគ្នាតែនៅឆ្ងាយពីគ្នា ដោយមានការងារ ជាអ្នកចៀជ័រកៅស៊ូ ។

លោកបានបន្តថា នៅយប់កើតហេតុ ប្រហែងជាម៉ោង១ រំលងអាធ្រាត្រ គឺមានភ្លៀងធ្លាក់មក យ៉ាងខ្លាំងលុះពេលទៀប ភ្លឺក៏ឮសន្ធឹកទឹកធ្លាក់ ពីលើភ្នំតែម្តង ហើយក៏បានកួចចំផ្ទះ កូនរបស់ខ្លួនទៅជាមួយ។ សមត្ថកិច្ចបានសន្និដ្ឋានថា កូនប្រុសអាចត្រូវឪពុក ឱបជាប់នឹងទ្រូង ពេលទឹកកួច ហើយក៏ត្រូវរបូតទៅ វិញពេលដែលខ្លួន បានស្លាប់ជាប់នឹង គល់ឈើ ឯកូនប្រុសក៏អាចត្រូវខ្សែ ទឹកកួចនាំយកទៅ បន្តទៀត ដោយពេលនេះ ទាំងពលរដ្ឋក៏ដូច ជាសមត្ថកិច្ចកំពុង តាមរកនៅឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *