ចោចិត្តឆៅម្នាក់ ដើរលួចកាត់ខ្សែរភ្លើងគេ ត្រូវសមត្ថកិច្ច ក្រុងបាត់ដំបងឃាត់ខ្លួន បានហើយបញ្ជូនទៅ កាន់ស្នងការខេត្ត !!!!!

(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ធ្វើ សកម្មភាពលួចកាត់ខ្សែរ ភ្លើងគេត្រូវបានកម្លាំង នគរបាលក្រុង បាត់ដំបងធ្វើការ ស្រាវជ្រាវនិងឃាត់ខ្លួន បានកាលពីរសៀលថ្ងៃ ទី២៥ខែសីហាឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទី នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានប្រាប់អោយដឹងថាជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះស៊ិន សុផល ភេទប្រុស  អាយុ ៣២ឆ្នាំ  មានទីនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង  ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញដកហូតបាន វត្ថុតាងរួមមាន ដង្កាប់ដង ពណ៌ខៀវ ចំនួន០១ កង់ ពណ៌ផ្កាឈូក ចំនួន ០១គ្រឿង និងខ្សែរភ្លើងមួយដុំ មានប្រវែង៥០ម៉ែត្រ។

លោកអធិការបានប្រាប់ អោយដឹងបន្តរទៀតថា ករណីចុះបង្ក្រាបបាន ជនសង្ស័យខាងលើ ក្រោយពីបានទទួល ពាក្យបណ្តឹកពី ជនរងគ្រោះឈ្មោះ បុិន តារារិទ្ធ ភេទប្រុស អាយុ៥១ ឆ្នាំ មានទីលំនៅ ភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយកម្លាំងជំនាញ ស្រាវជ្រាវរហូតឈាន ដល់ឃាត់ខ្លួន បានជនសង្ស័យ ខាងបានម្នាក់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការនគរបាល ក្រុងបាត់ដំបងកសាង សុំនុំរឿងបញ្ជូនខ្លួនទៅកាន់ ការិយាល័យជំនាញនៃ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បី  ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *