នាយឧត្តមសេនីយ៍ អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត្តប៉ៃលិន ចុះពិនិត្យ មើលកន្លែងទីតាំងលក់ ដូរថ្មីជាបណ្ដោះអាសន្ននិង ការលំបាកជាក់ស្តែងរបស់ បងប្អូនអាជីវករ រួចបន្តចុះមើលផ្សារ សាមគ្គីហៅផ្សារប៉ាហ៉ី

(ខេ្តប៉ៃលិន)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ ខេត្តប៉ៃលិននិង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងអភិបាលរងខេត្ត រួមទាំងក្រុមការងារ បានអញ្ជើញពិនិត្យមើល អាជីវករលក់ដូរនៅកន្លែងទីតាំងថ្មី ស្ថិតនៅចំណុចដីម្ចាស់ ឈ្មោះ សា ចំរើន ហៅអឿង ក្នុងភូមិអូរតាពុក ក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយពាក់ព័ន្ធជា មួយអាជីវករវិជ្ជមានកូវីដ ១៩ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន បានលើកឡើងថា ដើម្បីថែរក្សា សុខសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ ព្រមទាំងអាជីវករទាំងអស់ ក្នុងអំឡុងពេលនៃការ រីករាលដាលនៃជំងឺ កូវីដ-១៩ នេះ រដ្ឋបាលខេត្ត បានរៀបចំកន្លែងលក់ដូរ បណ្តោះអាសន្នថ្មីនេះ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងរីករាល ដាលនៃជំងឺកូវីដ-១៩ ជាពិសេសជួយសម្រួល ដល់ប្រជាពលរដ្ឋក្នុង ការទិញម្ហូបអាហារ ក្នុងកាលទេសៈបិទខ្ទប់នេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុក ដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យ ក្នុងការរស់នៅជាប្រចាំ ដើម្បីជាសវាងការកើត មានជំងឺតម្កាត់ផ្សេងៗ រួមទាំងជម្ងឺកូវីដ-១៩ និងជាពិសេសប្រភេទថ្មី ដែលតា ដែលយើងត្រូវរួមគ្នា ប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបាន ម៉ឺងម៉ាត់នូវវិធានការ ការពាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបង ប្អូនមានបញ្ហា សុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរ មូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យ ជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំ បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំង អាជីវកម្មនានាក្នុងខេត្ត ត្រូវចូលរួមអនុវត្តន៍ តាមការណែនាំ របស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងក្នុងប្រទេសជាតិ របស់យើង មិនតែប៉ុណ្ណោះសូម បងប្អូនអាជីវករ កុំឆ្លៀតឱកាសលក់ទំនិញ និងម្ហូបអាហារដំឡើងថ្លៃអោយសោះ។

នៅពេលផុតកំណត់ កាលបរិច្ឆេទនៃបំរ៉ាម បិទខ្ទប់របស់រដ្ឋបាលខេត្ត បងប្អូនអាជីវករលក់ ដូរទាំងអស់ នឹងបានវិល ត្រឡប់ទៅបើកតូបលក់ ដូរឡើងវិញជាធម្មតា ក្រោមល័ក្ខខ័ណ្ឌគោរព អនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ ស្កាត់នៃការរាលដាល វីរុសកូវីដ១៩ប្រភេទថ្មីដែលតាប្រកប ដោយប្រសិទ្ឋិភាព ៕ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *