សមត្ថកិច្ចឃាត់ខ្លួនបាន មេខ្លោងចែកចាយ គ្រឿងញៀនម្នាក់ ជាស្ត្រីនៅក្នុងស្រុក សំពៅលូនបញ្ជូន ទៅកាន់តុលាការ ខេត្តបាត់ដំបង!!!!!

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀន នៃអធិការរដ្ឋាន នគរបាលស្រុកសំពៅលូន បនចុះបង្ក្រាប់ករណី គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនបាន ជនសង្ស័យ១នាក់ កាលពីរសៀល ថ្ងៃទី២២ខែសីហា ឆ្នាំ២០២១វេលាម៉ោង ១៦និង០០នាទី នៅចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូន បានប្រាប់អោយដឹងថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះខាន់ ជឿន ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបានវត្ថុតាង បានរួមមាន ញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣ថង់ មានទម្ងន់១៦,៨៧ក្រាម រួមទាំងសំបក ជញ្ជីងសម្រាប់ថ្លឹង ថ្នាំញៀនចំនួន ១គ្រឿង ស្លាបព្រាសម្រាប់ រំលែកថ្នាំញៀនចំនួន ០១ និងថង់សម្រាប់ រំលែក ច្រកថ្នាំញៀ នលក់មួយចំនួន។

បច្ចុប្បន្នស្ត្រីជនសង្ស័យ ខាងលើត្រូវបានកម្លាំង នគរបាលជំនាញនៃ អធិការរដ្ឋាននគរបាល ស្រុកសំពៅលូន កសាសុំនុំរឿងបញ្ជូនខ្លួន ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *