កម្លាំងនគបាលវរសេនាតូច ការពារព្រំដែនគោក៨១៧ ប្រចាំប៉ុស្តិ៍ព្រំដែនគីឡូ១៣ បានសហការជាមួយ កម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូនទប់ស្កាត់ ពលករខ្មែរប្រុសស្រីចំនួន ៧នាក់បំរុងឆ្លងដែនខុស  ច្បាប់ចូលទៅប្រទេសថៃ???

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល នៃ​វរសេនាតូចការពារ ព្រំដែនគោកលេខ៨១៧ សហការជាមួយ កម្លាំងយោធាសឹក រងស្រុកសំពៅលូនបាន ចុះបង្ក្រាបករណីលួចឆ្លងដែន ខុសច្បាប់និងឃាត់ខ្លួន បានមេខ្យល់ម្នាក់ រួមទាំងពលករប្រុសស្រី ចំនួន០៧នាក់កាល ពីព្រឹកថ្ងៃទី២៣ខែសីហា ឆ្នាំ២០២១វេលា ម៉ោង១១និង៣០នាទី ត្រង់នៅចចំណុច នៃភូមិសាស្ត្រក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកអនុសេនីយ៍ឯក ម៉ឹង ម៉េត នាយប៉ុស្តិ៍ការពារ ព្រំដែនគីឡូ១៣នៃវរសេនាតូច ការពារព្រំដែនគោក លេខ៨១៧បាន ប្រាប់អោយដឹងថា មេខ្យល់ដែលនាំពលករ ឆ្លងដែនចូលទៅ ក្នុងប្រទេសថៃទាំងខុស ច្បាប់ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមានឈ្មោះ យឹម ជឿន ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅ ក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងរួមទាំង ពលករប្រុសស្រី ចំនួន៧នាក់ក្នុងនោះ មានស្រីចំនួន៤នាក់។

លោកនាប៉ុស្តិ៍បានប្រាប់ អោយដឹងបន្តរទៀតថា ជនសង្ស័យរួមទាំង ពលករប្រុសស្រីខាងលើ ត្រូវបានកម្លាំងជំនាញចុះ ល្បាតនិងធ្វើឃាត់ខ្លួនភ្លាមៗ ខណះពេលនាំពលករ បម្រុងលួចឆ្លងដែនចូល ទឹកដីថៃនៅក្នុងចំណុច ភូមិសាស្ត្រខាងលើ។

លោកនាយប៉ុស្តិ៍បាន បន្ថែមទៀតថាដោយអនុវត្តន៍ តាមសេចក្តីណែនាំ របស់លោកវរសេនីយ៍ឯក ប្រាក់សាយ មេបញ្ជាការវរ សេនាតូចការពារ ព្រំដែនគោកលេខ៨១៧ បានបញ្ជូនខ្លួនមេខ្យល់និងពលករប្រុសស្រីមកទីបញ្ជាការដ្ឋានវរសេនាតូចការពារ ព្រំដែនគោកលេខ៨១៧ដើម្បីធ្វើការសាក់សួរបន្តរ។

លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរ សេនាតូចការពារ ព្រំដែនគោកលេខ៨១៧ ប្រាប់អោយដឹងថាជនសង្ស័យ ជាមេខ្យល់នាំពលករឆ្លង ដែនខុសច្បាប់ និងពលករប្រុសស្រី ទាំង០៧នាក់ខាលើក្រោយ ពីសាកសួរត្រូវបានបញ្ជូន ទៅកាន់អធិការរដ្ឋាន នគរបាលស្រុកសំពៅលូន ដើម្បីអនុវត្តចាត់ការ បន្ត ។

លោកវរសេនីយ៍ឯក ទឹម វិឆ័យ អធិការ នៃអធិការនគរបាល ស្រុកសំពៅលូនបាន ប្រាប់អង្គភាពសារព័ត៌មាន យើងអោយដឹងផងដែរថា ពលករប្រុសស្រីទាំង០៧នាក់ ដែលកម្លាំងនគរបាលនៃ វរសេនាតូចការពារព្រំ ដែនគោកលេខ៨១៧ បញ្ជូនមកកាន់អធិការស្រុក សំពៅលូននោះត្រូវបាន កម្លាំងជំនាញបញ្ជូនខ្លួន ទៅមណ្ឌចត្តាឡីស័ក ស្រុកសំពៅលូនហើយ ចំណែកមេខ្យល់ក្រោយ ពីសាកសួរហើយកម្លាំង នគរបាលជំនាញ កសាងសុំនុំរឿងបញ្ជូន ខ្លួនទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់៕ ដោយ លោកសឿនវ៉ាន់ ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *