លោកជំទាវ ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត ពោធិ៍សាត់បាននាំ យកទានព្រះវស្សា និងទេយ្យទាន មួយចំនួនទៀត ទៅប្រគេន ព្រះសង្ឃចំនួន២ វត្តដែលគង់ចាំព្រះវស្សា???

(ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោកជំទាវជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត បាននាំយកទានព្រះវស្សា និងទេយ្យទាន មួយចំនួនទៀត ទៅប្រគេនព្រះសង្ឃចំនួន២ វត្តដែលគង់ចាំ ព្រះវស្សាអស់កាល ត្រីមាសក្នុងព័ទ្ធសីមា វត្តឯការាម និងវត្ត គិរីបរវង្សមានជ័យ ស្ថិតក្នុងសង្កាត់ចំម្រើនផល ក្រុងពោធិ៍សាត់ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តមប្រធាន សាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអជ្ញា អយ្យការអម សាលាដំបូងខេត្ត មន្ទីរព័ត៌មានខេត្ត សាខាពន្ធដារខេត្ត ចៅសង្កាត់ សម្ព័ន្ធយុវជន ស្រលាញ់សន្តិភាព និងអជ្ញាធរមូល ដ្ឋានជាច្រើនរូបទៀត។

ទានព្រះវស្សា និងទេយ្យទានដែល បានប្រគេនព្រះសង្ឃ ចំនួន២វត្ត ដោយក្នុងមួយវត្តៗ ទទួលបាន ទានព្រះវស្សាមួយគួរ អង្ករ៥០គីឡូក្រាម ត្រីខ២ឡូ មី២កេស ទឹកស៊ីអ៊ីវ៣យួរ ទឹកបរិសុទ្ធ៣កេស បច្ច័យ៧២ម៉ីនរៀល ដោយឡែកសាលា ក្រុងក្នុងមួយវត្តៗ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ជូនតាអាចារ្យ យាយជី និងប្រជាការពារ ចំនួន១៥ម៉ីនរៀល ។

បន្ទាប់ពីធ្វើពិធី ប្រគេនទៀន ព្រះវស្សារួចមក លោកជំទាវជុក សុផានី សមាជិកាក្រុម ប្រឹក្សាខេត្ត និងជាប្រធាន ក្រុមការងារចុះ ជួយសង្កាត់ចំរើនផល បាននាំយក គ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ ត្រីខ ទឹកស៊ីអ៊ីវ ដែលជាអំណោយ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ ទៅជូនដល់ប្រជាពលរដ្ឋដែល ប៉ះពាល់ផ្ទាល់ជាមួយ អ្នកមានជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះស្ថិត ក្នុងភូមិ ទូលគ្រួស សង្កាត់ ចំម្រើនផល ក្រុងពោធិ៍សាត់ ផងដែរ៕ ដោយ លោកផាន់ ប៊ុន ថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *