ទីតាំងលក់គុយទាវ ១កន្លែងផ្ទុះកូវីដ.១៩ អាជ្ញាធរខេត្តបញ្ជា ឲ្យបិតផ្សារចក្រី សណ្តោះអាសន្ន ដើម្បីយក សំណាក អាជីវករ រួមទាំង អ្នកពាក់ព័ន្ធ ទៅពិនិត្យ

(ខេត្តបន្ទាយមានជ័យ)៖ ទីទាំងលក់ គុយទាវ១កន្លែង ម្ចាស់ទីតាំង មានឈ្មោះ លោក ខាន់ ចាន់ ធួន ដោយប្រពន្ធ របស់គាត់ឈ្មោះ ព្រំ ពិសី មានជម្ងឺកូវីដ.១៩ លក់ក្នុងផ្សារចក្រី អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជាឲ្យបិតផ្សារចក្រី សណ្តោះអាសន្ន ដើម្បីយក សំណាក អាជីវករ រួមទាំង អ្នកពាក់ព័ន្ធ ទៅធ្វើតេស្តរហ័យ នៅព្រឹក ថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ការបិតផ្សារនិងការ យកសំណាកអាជីវករ ដោយមានការចូលរួម លោកអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោក ឃូ ពៅ អភិបាលស្រុក ព្រះនេត្រព្រះ មេបញ្ជាការកងរាជ អាវុធហត្ថស្រុក អធិការនគរបាលស្រុក មន្ត្រីពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជាច្រើននាក់។

លោក អ៊ុំ រាត្រីបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាក្រោយ ពីទីតាំងលក់ គុយទាវ១កន្លែង ឈ្មោះ ព្រំ ពិសីមានជម្ងឺកូវីដ.១៩ លោកបានបញ្ជាឲ្យ អភិបាលស្រុកដឹកនាំ ក្រុមការងារ សុខាភិបាល ស្រុកឃុំ យុវជន ប៉ូលិស ប៉ុស្តិ៍ ចុះ យក សំណាក អាជីវករ ក្នុង ផ្សារ ចក្រី ចំនួន ១២៥ នាក់ និង អ្នកពាក់ព័ន្ធ ធ្វើតេស្តរហ័សនិង ធ្វើការហ៊ុព័ទ្ធ ផ្សារបិតមិនឲ្យ អាជីវករលក់ដូរ បណ្តោះអាសន្នសិន និងជូនដំណឹងឲ្យអាជីវករ ចូលលក់ដូរសារជាថ្មី។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាអាជីវករ ក្នុង ផ្សារចក្រី ចំនួន១២៥ នាក់ សុទ្ធតែអវិជ្ជមានទាំងអស់ផ្សារ ចក្រីត្រូវបានបិទខ្ទប់ ដែលជាទីតាំងមាន ការពាក់ព័ន្ធនឹង ការឆ្លងរាលដាលនៃជំងឺ covid 19 ចំនួន១នាក់ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈឆ្នាំ ២០២១ជាបណ្ដោះអាសន្ន សិនសម្រាប់រយៈ ពេលពេញមួយ សប្តាហ៍គិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ ក្នុងគោលបំណង ទំនងធានាដល់ ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរីករាល ដាលនៃជំងឺកូវីដ.19 និងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបិទនិង ទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរីករាល ដាលកាន់តំបន់ផ្សេងទៀត។

ក្នុងនោះអាជ្ញាធរ បាន អំពាវនាវ ដល់ បងប្អូន អាជីវករ និង អ្នកមាន ពាក់ព័ន្ធ ធ្វើការ ទំនាក់ទំនង អាជ្ញាធរ និង ជំនាញ សុខាភិបាល ដើម្បី បន្ត ចុះឈ្មោះ យក សំណាក នៅ ផ្សារ ចក្រី ឃុំ ជប់ វា រី តែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *