ថ្នាក់ដឹកនាំខេត្តកំពត ដឹកនាំមន្ត្រីរាជការ ចូលរួមចាក់វ៉ាក់ សាំងការពារជំងឺ កូវីដ-១៩ ដូសទី៣ ឬដូសជំរុញ អាស្ត្រាហ្សេនីកា

(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត និងមន្ត្រីសុខាភិ បាលជួរមុខខេត្តកំពត ចូលរួមចាក់វ៉ាក់ សាំងការពារជំងឺ កូវីដ-១៩ ដូសទី៣ ឬដូសជំរុញ តាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការ ផ្តល់វ៉ាក់សាំងជូន ប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងបានស្វះស្វែង គ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំង មកចាក់ជូន ប្រជាពលរដ្ឋ។

មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំង ប្រមាណជា ២០លានដូសរួចហើយ។ ក្នុងនោះមានទាំង ការផ្តល់ជំនួយ និងការបញ្ជាទិញ។ តាមរយៈវ៉ាក់ សាំងទាំងនេះ បានជួយឱ្យកម្ពុជា ចាក់វ៉ាក់សាំង ជូនប្រជាពល រដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួនជាង ៩លាននាក់កុមារ និងយុវវ័យអាយុ ចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចំនួនជាង ៣៥ម៉ឺននាក់ផងដែរ។

ដោយឡែកខេត្តកំពតគិត ចាប់ពីយុទ្ធនាការចាក់ វ៉ាក់សាំងការពារជំងឺ កូវីដ១៩ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ មន្ត្រីនគរបាល និងប្រជាពល រដ្ឋសរុបបានចំនួន ២០០,៨០៧នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *