ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ចុះជួប និងដោះស្រាយសំណូម ពរជូនប្រជាពលរដ្ឋ កង្វះខាតថាមពល អគ្គិសនីប្រើប្រាស់ក្នុង ឃុំចំនួន៣ នៃស្រុកទឹកឈូ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លាប្រធាន ក្រុមប្រឹក្សាខេត្ត បានដឹកនាំ ឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អញ្ជើញចុះទៅដល់ ភូមិត្រពាំងព្រីង ខាងជើងស្រុកទឹកឈូ ខេត្តកំពត ដើម្បីជួបសំណេះ សំណាលសួរសុខទុក្ខ និងជំរុញការដោះស្រាយ សំណូមពរប្រជាពលរដ្ឋ ដែលបានស្នើ សុំបញ្ហាកង្វះ ខាតថាមពល អគ្គិសនីប្រើប្រាស់ ។

គ្រួសារប្រជាពលរដ្ឋ ដែលកង្វះថាមពលអគ្គិសនីប្រើប្រាស់ និងបានស្នើ ដល់ថ្នាក់ដឹកនាំ ឲ្យជួយអន្តរា គមន៍ដោះ ស្រាយពេលនេះ គឺមានប្រជាពលរដ្ឋ រស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំចំនួន៣ សរុបចំនួន ៣៦៥គ្រួសារ ។ ក្នុងនោះមានគ្រួសារ ប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ មិនទាន់មាន អគ្គិសនីប្រើប្រាស់នៅ ឡើយចំណែកឯ គ្រួសារចំនួន ១៦៥គ្រួសារទៀត ទើបតែមានបណ្ដាញ អគ្គីសនីបានតប្រើប្រាស់ថ្មី ប៉ុន្តែគុណភាពភ្លើង មានការរអាក់រអួល និងខ្សោយទើបសំណូម ពរឲ្យបង្កើនគុណភាពបន្ថែម។

តាមការលើកឡើង នៅក្នុងឱកាសនោះ ពីសេវាករអគ្គិសនី ក៏ដូចជំនាញ មូលហេតុកង្វះខាតបណ្ដាញ អគ្គិសនីតចូល មកក្នុងតំបន់នេះ ដោយសារមានបញ្ហា ប្រឈមមួយចំនួន ពីព្រោះតំបន់នេះជា តំបន់ដាច់ស្រយាល មានផ្ទះ និងការរស់នៅ របស់ប្រជាពលរដ្ឋ ភាគច្រើននៅចំការ តាមជើងភ្នំ ដាច់ឆ្ងាយពីគ្នា មានការអភិវឌ្ឍថ្មី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវនៅមិនទាន់ល្អប្រសើរ។ តែទោះបីយ៉ាងណាជំនាញ និងសេវាករអគ្គិសនី កំពុងសិក្សាគម្រោង នឹងបានសហការគ្នា ជំរុញការអនុវត្តក្នុងការ ដាក់បណ្ដាញអគ្គិសនី ក្នុងតំបន់នេះ យ៉ាងយូរនៅដើមឆ្នាំ ២០២២ ខាងមុខនេះ។

ទោះបីយ៉ាងណាជាការឆ្លើយតប និងការដោះស្រាយ សំណូមពរជូន ប្រជាពលរដ្ឋនា ឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា គោលនយោបាយកាត់ បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុនសែន បានចាត់ទុកវិស័យអាទិភាព ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស ជាវិស័យសំខាន់។ ដូច្នេះ បញ្ហាកង្វះខាត ថាមពលអគ្គិសនី ប្រើប្រាស់របស់ ប្រជាពលរដ្ឋ ក្នុងនាមជាអាជ្ញាធរ និងជំនាញក៏ ដូចជាសេវាករ មិនត្រូវព្រងើយកន្តើយ ដាច់ខាតត្រូវតែរួមសហ ការគ្នាជំរុញការដោះ ស្រាយជូនប្រជាពលរដ្ឋ ឲ្យបានប្រើប្រាស់ឆាប់បំផុត។

ដូច្នេះដើម្បីពន្លឿន ការដោះស្រាយ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវ គោលការណ៍សំខាន់ៗ  ដើម្បីឲ្យក្រុមការងារអនុវត្ត និងដោះស្រាយឱ្យមាន ថាមពលអគ្គិសនីជូន ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងតំបន់នេះ៖ ១-ត្រូវបង្កើតក្រុមការងារ ដែលមានអង្គភាពជំនាញ និងអាជ្ញាធរចូលរួម សហការជាជំហាន ដំបូងដើម្បីសិក្សា អោយបានលឿន ឆាប់រហ័ស។ ២-ជំរុញការអនុវត្ត នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២១នេះយ៉ាងយូរដើម្បី ដាក់តបណ្ដាញអគ្គិសនី។ ៣-ត្រូវធ្វើយ៉ាងយូរនៅដើម ឆ្នាំ២០២២នេះ ឱ្យមានបណ្ដាញអគ្គិសនីសម្រាប់ ប្រជាពលរដ្ឋបាន ប្រើប្រាស់ក្នុងមូលដ្ឋាននេះ។

ក្នុងឱកាសនោះដើម្បីដោះ ស្រាយភាពចាំបាច់បន្ទាន់ តម្រូវការក្នុងគ្រួសារ ប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្តក៏បាន ជូនឧបករណ៍អគ្គិសនី ប្រើថាមពលពន្លឺ ព្រះអាទិត្យ (សូឡា) សម្រាប់គ្រួសារ ប្រជាពលរដ្ឋដែលខ្វះខាត អគ្គិសនីប្រើប្រាស់ ២៧៨គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានមួយគ្រឿង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *