អភិបាលខេត្តកំពត អញ្ជើញចូលរួមដឹកនាំ កិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ កំណត់ព្រំប្រទល់និងធ្វើការ ចុះបញ្ជីដីរដ្ឋ ជូនក្រសួងការពារជាតិ សម្រាប់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធសាលា ហ្វឹកហ្វឺន “តេជោសែនជុំគិរី”

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈ កម្មការ និងអនុគណៈកម្មការ កំណត់ព្រំប្រទល់ និងធ្វើការចុះបញ្ជីដីរដ្ឋជូន ក្រសួងការពារជាតិ សម្រាប់ជំរុញដាក់ឲ្យ ដំណើរការរៀបចំហេដ្ឋា រចនាសម្ព័ន្ធសាលាហ្វឹកហ្វឺន “តេជោសែនជុំគិរី” ដែលមានសមាសភាពចូលរួម ពីតំណាងក្រសួងការពារជាតិ កងទ័ពជើងគោក អង្គភាពកងកម្លាំង ប្រដាប់អាវុធទាំង៣ និងមន្ទីរ អង្គភាព អាជ្ញាធរ ស្រុកពាក់ព័ន្ធក្នុង ខេត្តក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត និង ឯកឧត្តមឧត្តម សេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកង ពលតូចលេខ៧០។

កិច្ចប្រជុំនេះបានធ្វើឡើង នៅសាលប្រជុំ សាលាខេត្តកំពត ដោយផ្ដោតជាសំខាន់ ការពិនិត្យពិភាក្សា ទៅលើ ទីតាំងភូមិសាស្រ្ត លក្ខណៈបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់ ដីជាក់ស្ដែងក្នុងបច្ចុប្បន្នភាព និងការជំរុញអនុវត្ត សេចក្ដីសម្រេចលេខ០៣៨ របស់រដ្ឋបាលខេត្តកំពត ពាក់ព័ន្ធនឹងយន្តការគណៈ កម្មការនិងអនុគណៈ កម្មការខាងលើនេះ នៅពេលចុះអនុវត្តឲ្យ មានប្រសិទ្ធភាព ពិសេសពាក់ព័ន្ធលើតួនាទី ភារកិច្ចនៃគណៈកម្មការ ក្នុងគោលដៅ ចុះទៅអនុវត្តសកម្មភាព ជាក់ស្ដែងក្នុងភូមិសាស្ត្រ ដើម្បីកំណត់ព្រំប្រទល់ ឲ្យបានជាក់លាក់ ដើម្បីឈានទៅដល់ការ រៀបចំឯកសារផែនទី សម្រាប់ធ្វើការចុះបញ្ជីដីរដ្ឋ ជូនក្រសួងការពារជាតិ ដាក់ឲ្យដំណើរការរៀប ចំហេដ្ឋារចនាសម្ព័ន្ធ សាលាហ្វឹកហ្វឺន “តេជោសែនជុំគិរី”។

ការចុះពិនិត្យ និងការដោះស្រាយផល ប៉ះពាល់ ដោយធ្វើការផ្ដោត ទៅលើអត្តសញ្ញាណ កម្មមនុស្ស អត្តសញ្ញាណកម្មដី របស់ប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់ អាស្រ័យផលជាក់ស្ដែង។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកឡើងពីកា រគាំទ្រនូវមតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ពាក់ព័ន្ធអំពីឱ្យមានការ កំណត់ព្រំច្បាស់លាស់ ផ្អែកទៅលើលិខិត បទដ្ឋានគតិយុត្ត ដែលប្រមុខរាជរដ្ឋា ភិបាលបានដាក់ចេញ ដើម្បីយកមកពិនិត្យ និងដោះស្រាយតាម លំដាប់លំដោយ អោយមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្តក៏បាន ស្នើឲ្យក្រុមការងារ ត្រូវសហការគ្នា អនុវត្តនូវចំណុចសំខាន់ៗ រួមមានគឺទី៖ ១-ត្រូវជំរុញការអនុវត្ត សេចក្ដីសម្រេច លេខ០៣៨ របស់រដ្ឋបាលខេត្តកំពត លឿនឆាប់រហ័ស បន្ទាន់ក្នុងការអនុវត្តចុះកំណត់ព្រំ និងធ្វើការចុះបញ្ជីដីរដ្ឋជូន ក្រសួងការពារជាតិ សម្រាប់រៀបចំហេដ្ឋា រចនាសម្ព័ន្ធ សាលាហ្វឹកហ្វឺន តេជោសែនជុំគិរីនេះ ២-ត្រូវពិនិត្យឲ្យបានច្បាស់ លាស់ពីផលប៉ះពាល់ ដែលក្រុមការងារ មិនទាន់បានដោះស្រាយ ៣- គណៈកម្មការនេះត្រូវតែ ចុះទៅពិនិត្យដល់ទីតាំង ភូមិសាស្ត្រជាក់ស្ដែង ដើម្បីឈានទៅដល់ ការកំណត់ព្រំក្នុងការចុះ បញ្ជីដីជូនក្រសួងការ ពារជាតិដើម្បីគ្រប់គ្រង ៤-ត្រូវពិនិត្យមើលអំពី បញ្ហាដែលពាក់ព័ន្ធ ក្នុងតំបន់គ្រប់គ្រងដីនេះ ដែលស្ថិតក្នុងរដ្ឋបាល ខេត្តតាកែវ ដែលកំណត់ដោយ ព្រះរាជក្រឹត្យដើម្បីចុះពិនិត្យ មើលអំពីបញ្ហាក្នុងការអនុវត្ត។

ទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្ត ក៏បានសម្ដែងក្ដី សង្ឃឹមជឿជាក់ថាក្រុម ការងារនឹងខិតខំអនុវត្ត ឲ្យទទួលបានលទ្ធ ផលសម្រេចនៅពេល ខាងមុខនេះ។

សូមបញ្ជាក់ថា ទីតាំងភូមិសាស្រ្តដែល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាលាហ្វឹកហ្វឺន “តេជោសែនជុំគិរី”  នេះគឺស្ថិតនៅក្នុង ឃុំតាកែនស្រុកឈូក និងឃុំស្នាយអញ្ជិត ឃុំស្រែចែង ឃុំត្រពាំងរាំង ក្នុងស្រុកជុំគីរី ខេត្តកំពតដែលមានទំហំផ្ទៃដី ប្រមាណ១៧.០៨៧ហិកតា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *