ពលករខ្មែរគ្រោះថ្មាក់ដោយ សាររថយន្តធ្លាក់ ទឹកនៅខេត្តស្រះកែវ ស្លាប់៤ របួស៤នាក់

(ប្រទេសថៃ)៖ យ៉ាងហោចណាស់ ក៏មានពលករខ្មែរ ស្លាប់៤នាក់ និង៤នាក់ទៀត រងរបួសដែរ ខណ:ដែលប៉ូលិស ដេញតាមពីក្រោយ ហើយរថយន្តប្រឹង បើកក្នុងល្បឿនលឿន ទើបធ្លាក់ចូលក្នុងស្រះទឹក។ ហេតុការណ៍នេះបាន កើតឡើងនៅថ្ងៃទី១៩ សីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០ នាទីព្រឹក ក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ដែលមានរថយន្ត ស៊េរីទំនើបមួយគ្រឿង ដឹកពលករខ្មែរ ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់ប៉ូលីសថៃចំនួន ២កន្លែងត្រូវបាន ប៉ូលិសដេញ តាមពីក្រោយ ដោយក្នុងល្បឿនលឿន ពេកក៏រ៉េចង្កូចធ្លាក់ចូល ក្នុងស្រះទឹកតែម្តង។

យោងតាមបាន រាយការណ៍បន្ថែម ពីហេតុការណ៍នេះថា រថយន្តក្រឡាប់ ត្រូវបានត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងកំពុងសួរចម្លើយ អ្នករងរបួសដែល នៅមានជីវិតអង្គុយ ក្នុងរថយន្ត  បានផ្តល់ព័ត៌មានថាពួកគេមក ពីផ្សាររោងក្លឿ តាមរយៈការទាក់ទង មេខ្យល់មានមនុស្ស មកទទួលហើយបង់ លុយ ៧៥០០ បាតក្នុងមួយនាក់ មកជាមួយគ្នា ៧ នាក់គឺប្រុស ០២ ស្រី ០៣ និងក្មេងស្រី ០២នាក់ អាយុ ០២ ឆ្នាំ១ នាក់ និង អាយុ ១ខែ ១ នាក់ រួមជាមួយអ្នកបើកបរ ជាជនជាតិថៃម្នាក់ សរុបចំនួន ០៨ នាក់។

នៅពេលមកដល់ប៉ុ ស្តិ៍ប៉ូលិសណងសាង ជាប៉ុស្តិ៍ត្រួតពិនិត្យរបស់ មន្រ្តីប៉ូលីសនិងអនុរក្ស ការពារព្រំដែន ស្រាប់តែអ្នកបើកបរ បានបង្កើនល្បឿនឡើង ដើម្បីគេចវេស ពីប៉ុស្តិ៍ត្រួតពិនិត្យ។  ដូច្នេះបណ្តាលឱ្យមាន ការតាមស្ទាក់ចាប់ ខ្លួនពីមន្រ្តីប៉ូលីស និងធ្វើអោយ ប៉ូលីសប៉ុស្តិ៍គោកខ្យូង ស្ទាក់ចាប់រថយន្តនោះ នៅពេលមកដល់។

ទំនងជាមានការស្លន់ផង លុះដល់ចំណុចផ្លូវបែក ជាបីគេបានឃើញថា រថយន្តបានបោះពួយ ទៅត្រង់ក៏ធ្លាក់ក្នុង ស្រះទឹកតែម្តង ទើបបានសមត្ថកិច្ច ជួយសង្គ្រោះដោយ រកឃើញថាមនុស្ស ៤ នាក់បានស្លាប់ ម្នាក់ជា ជនជាតិថៃ(អ្នកបើកបរ) ស្លាប់ស្ត្រីម្នាក់ និងក្មេងស្រីតូចៗ ២នាក់ សរុប៤ នាក់ រីឯមនុស្ស៤នាក់ ទៀតបានចេញ ពីក្នុងរថយន្ត ផុតពីសេចក្តីស្លាប់ ៕ រ

You might like

Leave a Reply

Your email address will not be published. Required fields are marked *