មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យតំបន់បិទខ្ទប់ នៅក្នុងភូមិសាស្ត្រខេត្ត ក្រោយការដាក់ចេញវិធានការដ្ឋបាល របស់អាជ្ញាធរខេត្តស្ទឹងត្រែង!

(ខេត្តស្ទឹងត្រែង)៖ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី សហការណ៍ជាមួយ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត រួមជាមួយ អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានចុះត្រួតពិនិត្យ តំបន់បិទខ្ទប់ជាច្រើន ទីតាំង ដែលស្ថិតនៅក្នុងភូមិ សាស្ត្រខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩សីហាឆ្នាំ២០២១។

ដំណើរចុះទៅកាន់ តំបន់បិទខ្ទប់ របស់លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី ,លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត និងលោក សាយ កុសល នាពេលនោះ ត្រូវគេដឹងថា គឺដើម្បីពិនិត្យ ពីស្ថានភាពប្រចាំការ ត្រួតពិនិត្យរបស់ កម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីជំនាញ នៅតាមគោល ដៅបទខ្ទប់នីមួយៗ និងការធ្វើដំណើរ ល្មើសនឹងវិធានការរដ្ឋបាល ដែលបានដាក់ចេញ ដោយរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លើសេចក្តីសម្រេចលេខ ០៩៥/២១ សសរ ស្តីពីការបិទខ្ទប់ ជាបណ្តោះអាសន្ន  ភូមិសាស្រ្ត «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta)។

នៅក្នុងការចុះត្រួត ពិនិត្យនោះទៀត ត្រូវគេរាយការណ៍ថា អាជ្ញាធរមានសមត្ថកិច្ច មិនមានទទួលបានរបាយការណ៍ណាមួយ ដែលបានបង្ហាញ ពីការរកឃើញ អ្នកល្មើសនឹងវិធានការ រដ្ឋបាលខេត្តស្ទឹងត្រែង  ដែលបានដាក់ចេញ សម្រាប់ការអនុវត្តន៍ ចាប់ពីថ្ងៃទី១៧សីហា មកនោះទេ។

ខេត្តស្ទឹងត្រែង គិតត្រឹមថ្ងៃទី១៩សីហា ការឆ្លងសារុប ចំនួន៨០០នាក់, ជាសះស្បើយ ចំនួន៤៩៧នាក់ និង ចំនួនអ្នកស្លាប់៦នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *