ផ្ទុះមេរោគកូវីដ.១៩នៅ មណ្ឌលបន្សាបសារ ធាតុញៀនជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណមាន អ្នកកើតជម្ងឺកូវីដ.១៩ចំនួន ៦០១នាក់ស្រី៣០នាក់

(ខេត្តបន្ទាយមានជ័យ)៖ យុវជន យុវនារី កំពុងបន្សាបថ្នាំ ញៀននៅ មណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំនួន ៦៦០នាក់ ក្នុងនោះមានអ្នក កើតជម្ងឺកូវីដ.១៩ចំនួន៦០១ មានស្រីចំនួន៣០នាក់ក្រុមគ្រូពេទ្យ រកឃើញនៅព្រឹក ថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១។

ដឹកនាំពិនិត្យដោយលោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងជាប្រធានគណៈ កម្មការប្រយុទ្ធនឹង ជម្ងឺកូវីដ១៩ ខេត្តនិងចូល រួមដោយលោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិ ងយុវនិតិសម្បទាខេត្ត លោកភា ម៉ានិត អនុប្រធានមន្ទីរ និងជាប្រធានមណ្ឌល ជីវីតថ្មីភ្នំបាក់ លោកឧត្តមសេនីយ៍ ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត  លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ប្រធានពន្ធនាគារខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែននានា លោកហឹុល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណនិង ក្រុមការងារ កងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ មន្ត្រីអាជ្ញាធរ  ជំនាញនិងគ្រូពេទ្យ ។

លោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង យុវនិតិសម្បទាខេត្ត បន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ក្នុងមណ្ឌលនេះ មានមន្ត្រីនគរបាល ម្នាក់និងមន្ត្រី មន្ទីរ ម្នាក់មានវិជ្ជ មានកូវីដ១៩ ត មក ដោយមាន ការសង្ស័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យជួរមុខបាន មកយកសំណាក ក្នុងមណ្ឌលក្នុងនោះ មន្ត្រីសមត្ថកិច្ចនិង ជំនាញអវិជ្ជមាន ចំនួន៨០នាក់។ ប៉ុន្តែអ្នកបន្សាបសារធាតុ ញៀនចំនួន៦៦០នាក់ បានកើតជម្ងឺកូវីដ.១៩មាន ចំនួន៦០១នាក់ស្រី៣០នាក់ ។

លោកបានបន្តថា ចំពោះមុខ ក្រុមការងារបាន ញែកបំបែកអ្នក អវិជ្ជមានចេញទៅបន្ទប់ នៃអគារផ្សេងក្នុងមណ្ឌល ។ ក្នុងនោះមានអ្នកបន្សាប គ្រឿងញៀន៥០នាក់ បានរឡើងរប ងនិងទម្លុះទ្វារចេញពីមណ្ឌល ប៉ុន្តែត្រូវកម្លាំងចម្រុះ ចាប់បានវិញ នៅក្រោយពេល បន្តិចចំនួន៤៧នាក់ និង៣នាក់ទៀត ត្រូវបានស្រាវ ឃើញនិងចាប់មក វិញបន្តបន្ទាប់ផងដែរ ។

ក្នុងនោះលោកអ៊ុំ រាត្រីនិងមន្ត្រីក្រុមការងារ ខាងលើបានសម្រប សម្របសម្រួលជា មួយថ្នាក់លើ ស្ថាប័នអយ្យការ និងតុលាការខេត្ត មន្ទីរសុខាភិបាល មណ្ឌលជីវិតថ្មី និងមណ្ឌលព្យបាល ដឹកអ្នកបន្សាបសារ ធាតុញៀនដែលវិជ្ជ មានដូចខាងលើតាម រថយន្តកងទ័ពនៃ អាវុធហត្ថខេត្ត នគរបាលខេត្ត ពន្ធនាគារខេត្តទៅកាន់ មណ្ឌលព្យាបាល ជម្ងឺកូវីដ១៩ ម៉ោង២សៀលរហូត ល្ងាចថ្ងៃទី១៨ខែសីហា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *