យកសំណាកអាជីវករ នៅផ្សារទឹកថ្លាធ្វើ តេស្តរហ័យរក ឃើញអ្នកកើតជម្ងឺកូវីដ.១៩ មានចំនួន១២៦នាក់ រដ្ឋបាលក្រុងបិតផ្សារ បណ្តោះអាសន្ន

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ នេះរដ្ឋបាលក្រុង សិរីសោភ័ណ ដឹកនាំដោយលោក ហុឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ អ្នកចូលរួមពិនិត្យ លោក យ៉ាន់សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ លោក សុីឌី អធិការនគរបាល ក្រុងសេរីសោភ័ណ និងមន្ត្រីរួមការងារ ជាច្រើននាក់ទៀត បានចុះពិនិត្យផ្សារទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងនោះបានយកសំណាក អាជីវករជាច្រើនរយនាក់ នៅផ្សារទឹកថ្លា ធ្វើតេស្តរហ័យរក ឃើញអ្នកកើតជម្ងឺកូវីដ.១៩ មានចំនួនដល់ទៅ១២៦នាក់ ក្នុងនោះរដ្ឋបាលក្រុង បានធ្វើការបិតផ្សារ បណ្តោះអាសន្ន ចាប់ពីថ្ងៃបិទនិងជូនដំណឹង ពេលបើកឡើងវិញ នៅថ្ងៃខាងមុខនេះ ដើម្បីទប់ស្កាត់ ការរីរាលដាល ជំងឺកូវីដ.១៩ ពិសេសប្រភេទ ដែលតា។

លោកហុឹលរ៉ាយ៉ា បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថារដ្ឋបាលក្រុង សិរីដោភ័ណបានធ្វើការ សហការជាមួយក្រុមគ្រូពេទ្យ បានយកសំណាកអាជីវករ លក់ដូរក្នុងផ្សារទឹកថ្លា ជាច្រើនរយនាក់យក ទៅធ្វើទេស្តរហ័សរកឃើញ អាជីវករកើតជំងឺកូវីដ.១៩ មានចំនួន១២៦នាក់ ធ្វើទេស្តរហូតរហូត ដល់ម៉ោង៦យប់ អ្នកកើតកូវីដ.១៩ ទាំងក្រុមគ្រូពេទ្យបានយក ទៅព្យាបាលនៅមន្ទីរពេទ្យ អស់ហើយផងដែរ។

លោកបានបន្តឲ្យដឹងទៀត ថាអ្នកមានវិជ្ជមាន ជំងឺកូវីដ.១៩ រួមជាមួយអ្នកពាក់ ព័ន្ធខាងលើបានធ្វើ ដំណើរចេញចូល ក្នុងផ្សារទឹកថ្លាជារៀងរាល់ថ្ងៃ ដូច្នេះដើម្បីចៀសវាង ការរីករាលដាលជំងឺ កូវីដ.១៩ កាន់តែមាន ភាពធ្ងន់ធ្ងូដល់សង្គមរដ្ឋ បាលក្រុងសិរីសោភ័ណ សម្រេចគោលការណ៍ និងធ្វើការបិទជាបណ្ដោះ អាសន្នការលក់ដូរ គ្រប់ប្រភេទនៅក្នុង ផ្សារទឹកថ្លាចាប់ពីថ្ងៃជូន ដំណឹងនេះរហូតមានការជូន ដំណឹងឡើងវិញ ។

លោកបានបញ្ជាក់ឲ្យដឹង បន្តទៀតថាផ្សារនេះ បានឲ្យអាវករទាំងអស់ លក់ឡើងវិញត្រូវ ធ្វើតេស្តរហ័សជាលើកទី២ បន្តទៀតបើអាជីវករណា ធ្វើការគេចវេសមិនមក ពិនិត្យលើកទី២ នោះទេរដ្ឋបាលខេត្តមិន ឲ្យចូលលក់ជាដាច់ខាត។

លោកបាននិយាយបន្ត ឲ្យដឹងទៀតថាវិធានការណ៍ ការពារ នៃ ការឆ្លង រីក រាលដាល ជំងឺ កូ វីដ -១៩ ចូលក្នុង សហគមន៍ ក្នុង ព្រឹត្តិការណ៍២០ កុម្ភៈ  គឺ តម្រូវ ឲ្យ អាជីវករ និង អ្នកទិញ ទាំងអស់ ត្រូវតែ ចូលរួម អនុវត្ត វិធានការ សុខាភិបាល ៣ កុំ ៣ ការពារ និង ផ្សារ  ដែល មាន លក្ខណៈ ស្តង់ដារ សុវត្ថិភាព ។ ជាគោលការណ៍ ផ្សារ សុវត្ថិភាព ដែល រៀបចំ ដោយ រដ្ឋបាល ក្រុងសិរីសោភ័ណ តម្រូវឲ្យ គ្រប់ ផ្សារ ត្រូវតែមាន ច្រកចូល និង ចេញ ធំទូលាយមាន ម៉ាស៊ីន ស្កេ ន ម៉ាស៊ីន វាស់ កម្ដៅ  បាញ់ អាល់កុល មុននឹង ចូល ផ្សារ រក ទិញ គ្រឿងឧបភោគ បរិភោគ និង សម្ភារៈប្រើប្រាស់ ផ្សេងៗ។គណៈកម្មការ គ្រប់គ្រង ផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញ ត្រូវតែ ពាក់ ម៉ាស ឲ្យបាន ត្រឹមត្រូវ លើកលែងតែ ពេល ពិសា អាហារ។បើសង្ស័យ ដែល មាន ការ ពាក់ព័ន្ធ ជាមួយ ជំងឺ កូ វវីដ.១៩ ត្រូវ រាយការណ៍ បន្ទាន់ ទៅ អាជ្ញា ធរមាន សមត្ថកិច្ច ភ្លាមៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *