ពលរដ្ឋខ្មែរ២នាក់ត្រូវ កម្លាំងសមត្ថកិច្ចថៃ ចាប់ខ្លួននៅព្រំដែន ពីបទចូលកាប់ឈើ ខុសច្បាប់ក្នុងឧទ្យានហ្លួង

(ខេត្តបន្ទាយមានជ័យ)៖ ពលរដ្ឋខ្មែរទាំង២នាក់ត្រូវ កម្លាំងសមត្ថកិច្ចថៃចាប់ខ្លួន នៅព្រំដែនពីបទ ចូលកាប់ឈើ ខុសច្បាប់ក្នុងឧឧទ្យានហ្លួង កាលពីព្រឹកថ្ងៃទី១៨ខែសីហា ឆ្នាំ២០២១នេះ  បើយោងសមត្ថកិច្ច  កងកម្លាំងការពារ ព្រំដែនកម្ពុជានៅ ស្រុកថ្មពួកបានឲ្យ ដឹងថាពលរដ្ឋខ្មែរទាំង២នាក់ ចូលលួចកាប់ឈើ នៅក្នុងតំបន់ កិច្ចឧទ្យានុរក្សថៃ នៅស្រុកឡាក់ហានសាយ ខេត្តបូរីរ៉ាំ ត្រូវបានសមត្ថបចាប់កសាង សំណុំរឿងបញ្ជូនទៅ តុលាការហើយ ។

នគរបាល ការពារព្រំដែនវរ សេនាតូចលេខ៨០៧ថ្មពួក បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៦ខែសីហា ឆ្នាំ ២០២១វេលាម៉ោង ១២ អាធ្រាត្រមាន ប្រជាពលរដ្ឋខ្មែរ  ចំនួន២នាក់ ត្រូវបានមេព្រៃ ថៃឧទ្យានុរ័ក្សថៃចាប់ខ្លួនបាន នៅត្រង់ចំណុច ខាងជើង បង្គោលសីមា២៨ ប្រហែល៥០០ម៉ែត្រ ។

នគរបាលការពារ ព្រំដែនវរសេនា តូចលេខ៨០៧ថ្មពួក បានប្រាប់បន្តឲ្យដឹង ទៀតថាពលរដ្ឋ២នាក់ នោះ ទី១មានឈ្មោះ លឿន សែន ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅ ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទី២មានឈ្មោះ ពា ពាន់ ភេទប្រុស អាយុ៤១ឆ្នាំរស់នៅ ភូមិថ្មីកណ្ដាល ឃុំភូ​មិថ្មីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលការពារ ព្រំដែនវរសេនា តូចលេខ៨០៧ថ្មពួក បានប្រាប់បន្តឲ្យដឹង ទៀតថាមូលហេតុនៃ ការចាប់ខ្លួនគឺពាក់ពន្ធ័ ការចូលកាប់ឈើ នៅទឹកដីថៃ (ឧទ្យានជាតិ ព្រះមហាក្សត្រថៃ) នៅជួរភ្នំដងរែក ក្នុងភូមិសាស្ត្រ ស្រុកឡាក់ហាមសាយ ខេត្តបូរីរ៉ាំទល់មុខ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្រុមគ្រួសារ ពលរដ្ឋទាំង២នាក់បានមក រាយការណ៍ជូន សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាល ស្តីពីការបាត់ ខ្លួនសមាជិក ក្រុមគ្រួសារខ្លួន នៅថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១ នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *