មន្រ្តីនគបាលម្នាក់ បើករថយន្តឡើងទូកដរ ដើម្បីចម្លងតែមិនប្រយ័ត្ន បណ្តាលឲ្យធ្លាក់ពីលើទូកដរ ធ្លាក់ចូលក្នុងទឹកទន្លេ តែសំណាងល្អមិន បណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សឡើយ???

(ខេត្តកណ្តាល)៖ មន្ត្រីនគរបាលម្នាក់ បើករថយន្តឡើង ទូកដរដើម្បីឆ្លងទៅ ត្រើយម្ខាងមិនបាន ប្រុងប្រយ័ត្នជ្រុល ធ្លាក់ចូលទឹកទន្លេរតែ សំណាងមិនបណ្តាល អោយមានគ្រោះដល់ អាយុជីវិមនុស្ស ឡើយហេតុការដ៏ភ្ញាក់ ផ្អើលនេះបានកើតឡើង កាលពីព្រឹកថ្ងៃទី១៥ខែ សីហាឆ្នាំ២០២១វាលា ម៉ោង០៨និង៤៩នាទី នៅចំណុចកំពុងដរស្អាង ព្រែកតូចស្ថិតក្នុង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថា រថយន្តដែលធ្លាក់ចូល ទឹកទន្លេនោះមាន ហាយឡែនឌ័រ ព័ណស ពាក់ស្លាក់លេខ ភ្នំពេញ 2AN 1302  បើកបរដោយឈ្មោះ សោម សុវ៉ាត ហៅប្លោក ភេទប្រុសអាយ៥១ឆ្នាំ មានទៅលំនៅរស់ នៅក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលមាន មុខរបរជាមន្ត្រី នគរបាលប៉ុស្តិ៍តាលន់ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបាន អោយដឹងទៀត ថានៅក្នុងរថយន្ត អ្នករួមដំណើមាន ចំនួន៤នាក់ក្នុងនោះទី១ ឈ្មោះថាសុីធូ ភេទស្រី អាយុ៤១ឆ្នាំត្រូវជាប្រពន្ធ ទី២ឈ្មោះ ឃុន សឿន ភេទស្រី អាយុ ៦៧ឆ្នាំ ត្រូវជាម្តាយ ទី៣ឈ្មោះ សុវ៉ាត់ ចាន់សីហារ ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាកូន និង៤ឈ្មោះ សុវ៉ាត់ ចាន់បរមី ភេទស្រី អាយុ៩ឆ្នាំ ត្រូវជាកូន អ្នកទាំង៤មាន ទីលំនៅជាមួយគ្នា។

ប្រភពពីសមត្ថកិច្ចបាន អោយដឹងបន្ថែមទៀតថា មុនពេលកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារ បានបើករថយន្តចុះទូកដរ បម្រុងឆ្លងទៅ ត្រើយខាងកើត លុះពេលបើកចុះ ដល់លើទូកដរ ជនរងគ្រោះបានជាន់ហ្គែរខ្លាំង បណ្តាលឲ្យរថយន្តធ្លាក់ ពីលើទូកដរធ្លាក់ចូល ក្នុងទឹកទន្លេតែម្តង។

ភ្លាមៗនៅពេលនោះមាន អ្នកធ្វើដំណើរលើទូក និងទូកខ្មែរឥស្លាមបាន ជួយសង្គ្រោះទាន់ពេលវេលា  ហើយមិនបណ្តាល ឲ្យគ្រោះថ្នាក់ដល់ជីវិត មនុស្សឡើយ នេះគឺជាការធ្វេសប្រហែស តែមួយវិនាទីប៉ុណ្ណោះវានឹង បណ្ដាលឲ្យយើងជួប គ្រោះថ្នាក់បែបនេះ។

សូមបញ្ជាក់ផងដែរថា រថយន្តដែលធ្លាក់ចូល ក្នុងទឹកទន្លេត្រូវបានក្រុម ច្រមុជទឹករកឃើញវិញ ហើយពេលនេះរថយន្ត ស្ទូចកំពុងតែស្ទូចឡើង លើគោកបានហើយ នៅពេលនេះ។ ដោយ លោក សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *