កម្មករស្តង់ដំឡូងមីម្នាក់ បូមខ្សល់កង់គោយន្ត លើសចំណុះផ្ទុះបណ្តាល ឲ្យស្លាប់ភ្លាមៗនឹង កន្លែង

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់ជាកម្មករ ស្តង់លក់និងទិញដំឡូងមី ពេលដែលកង់គោយន្ត កន្ត្រៃធូយកទៅបូម ខ្សល់លើសចំណុះ បណ្តាលឲ្យផ្ទុះចំស្លាប់ មួយរំពេចរឿងរាងនេះ កើតឡើងនៅវេលា ម៉ោង១និង៤៥នាទី រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តង់ទិញនិង លក់ដំឡូងមី ស្ថិតក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដាំ សាវិន ភេទប្រុសអាយុ១៧ឆ្នាំ ជាពលរដ្ឋរស់នៅ ភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋាន បានប្រាប់អ្នកយកព័ត៍ មានឲ្យដឹងបន្តទៀតថា ពេលដែលកើតហេតុនោះ ជនរងគ្រោះបានទៅ ធ្វើកម្មករស៊ីឈ្នួលកិន និង ហាលស្តង់ដំឡូងមី ដែលមានម្ចាស់ឈ្មោះ គៀវ នៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះបាន រាស់ដំឡូងមីកិនហើយ ដើម្បីវៀចហាលស្រាប់ តែកង់គោយន្តខាងឆ្វេងធូ ពេលនោះជនរងគ្រោះបាន បើកទៅបូមខ្សល់ កង់នៅកន្លែង ស្តង់ ពេលកំពុង បូមខ្សល់នោះជនរងគ្រោះ រវល់តែនិយាយលេងជាមួយអ្នកផ្សេង ភ្លេចមើលទម្ងន់ខ្សល់បណ្តាលឲ្យលើសចំណុះផ្ទុះកង់តែម្តង ហើយត្រូវថាសកង់ គោយន្តរបូត ប៉ើងបុកត្រូវចិញ្ចើម ខាងឆ្វេងស្លាប់ភ្លាមៗ នៅនឹង កន្លែង ។ សពត្រូវបានក្រុមគ្រួសារយកទៅ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណីភ្លាមៗ នោះផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *