លោកឧត្តមសេនីយ៍ទោ សេង ធារិនចុះត្រួតពិនិត្យ ពលករខ្មែរឆ្លងចូល មកស្រុកខ្មែរក្នុងភូមិ សាស្ត្រខេត្តបន្ទាយមានជ័យ សរុបមានចំនួនសរុប ១.៦០៤នាក់ ស្រី៥៧៨នាក់ អ្នកវិជ្ជមាន ចំនួន២៥៨នាក់ស្រី ៨៥នាក់

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធាន គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ ចុះត្រួតពិនិត្យ ស្ថានភាពពលករខ្មែរ ដែលបានត្រឡប់ មកពីប្រទេសថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ សរុបមានចំនួន សរុប១.៦០៤នាក់ ស្រី៥៧៨នាក់ ក្នុងនោះក្រុមគ្រូពេទ្យ ជួរមុខបានយកសំណាក ធ្វើតេស្តរហ័សរកឃើញ អ្នកកើតជម្ងឺកូវីដ.១៩ មានចំនួន ២៥៨នាក់ ស្រី ៨៥នាក់ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ក្នុងនោះមានច្រកបឹងត្រកួន ស្រុកថ្មពួក មានអ្នក មិនឆ្លងជម្ងឺកូវីដ.១៩ មានចំនួន ២២០នាក់ស្រី ៩០នាក់ អ្នកឆ្លងជម្ងឺកូវីដ.១៩មានចំនួន  ១៨នាក់ស្រី១១នាក់ ច្រកអូរបីជាន់ ស្រុកអូរជ្រៅមាន ចំនួន៨៤៧នាក់ ស្រី២៥២ អ្នកឆ្លងជម្ងឺកូវីដ.១៩ មានចំនួន១៧១នាក់ ស្រី៤២នាក់ ច្រកបឹងត្រកួន ស្រុកថ្មពួកមាន អ្នកមិនឆ្លងជម្ងឺកូវីដ.១៩ មានចំនួន ៨៤៧នាក់ស្រី ២៥២នាក់ អ្នកឆ្លងជម្ងឺកូវីដ.១៩មានចំនួន១៧១នាក់ ស្រី៤២នាក់ ច្រកម៉ាឡៃ ស្រុកម៉ាឡៃមានអ្នកមិ នឆ្លងជម្ងឺកូវីដ.១៩មានចំនួន ៣៣៩នាក់ស្រីនាក់១៥២ អ្នកឆ្លងជម្ងឺកូវីដ.១៩មានចំនួន៣៨នាក់ស្រី១៦នាក់ ច្រកអន្តរជាតិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានអ្នកមិន ឆ្លងជម្ងឺកូវីដ.១៩មានចំនួន១៩៨នាក់ ស្រី៨៤នាក់ អ្នកឆ្លងជម្ងឺកូវីដ.១៩ មានចំនួន៣១នាក់ ស្រី១៦នាក់ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២១នេះ។

លោកលោកឧត្តមសេនីយ៍ទោ សេង ធារិនបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាអ្នក កើតជម្ងឺកូវីដ.១៩ដែល មានចំនួន២៥៨នាក់ នោះអាជ្ញាធរ កងកំលាំងកំពុង ដឹកតាមរថយន្តរបស់ កងទ័ពយកទៅដាក់មណ្ឌល ព្យាបាលនៅក្នុង ខេត្តបន្ទាយមានជ័យ អស់ហើយផងដែរ ចំណែកអវិជ្ជមាន បានបញ្ជូនមណ្ឌល សំចតត្រួតពិនិត្យ សុខភាពបន្តមុននឹង បញ្ជូនទៅមណ្ឌលចត្តា ឡីស័កនិងមណ្ឌល ព្យាលបាលបន្ត។

ក្នុងនោះ លោកឧត្តមសេនីយ៍ សេង ធារិន បានដាក់បទបញ្ជាដល់ កងម្លាំងទាំងអស់ឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញ ប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ.១៩ និងមេរោគបម្លែង ថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាអនុវត្តន៍ ឲ្យបានដាច់ខាត ៣កុំ ៣ការពារ ធានាបានសុខសុវត្ថិភាព ផ្ទាល់ខ្លួន និងមិត្តរួមក្រុម។

ក្នុងឪកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ ដល់កងកម្លាំង ទាំងដែលខិតខំ ដោយមិនខ្លាច នឿយហត់ទាំងយប់ទាំងថ្ងៃ បំពេញបេសកកម្ម ក្នុងប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ.១៩ និងមេរោគបម្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *