ជនសង្ស័យ១ក្រុមមាន ចំនួន៧នាក់ពួតដៃគ្នា ជក់ និងលក់ថ្នាំញៀននៅក្រុ ងប៉ោយប៉ែតត្រូវ នគរបាលការិយាល័យ ជំនាញគ្រឿងញៀនឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យក្នុង នោះមានប្រុស និង ស្រី ១ក្រុមមាននួន៧នាក់បា ពួតដៃគ្នា ជក់ និងលក់ថ្នាំញៀន យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ត្រូវនគរបាលការិយាល័យ ជំនាញគ្រឿងញៀនឃាត់ ខ្លួនបាននៅថ្ងៃទី ១៦ខែសីហា ឆ្នាំ ២០២១នេះ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនរបាល ក្រុងប៉ោយប៉ែត បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារ របស់លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ  លោកបានដឹកនាំកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល និមិត្តឃាត់ខ្លួននិងធ្វើការ បង្រ្កាបបានជនសង្ស័យ១នាក់ ឈ្មោះ យូសុះ រូសាត់ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យក្នុងនោះសមត្ថកិច្ច ដកហូតបានវត្ថុតាង ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកកចំនួន៧ កូនថង់តូច និងកម្ទេចថ្នាំពណ៌ ក្រហមលាយម្សៅក្រាម ពណ៌សថ្លា១ កូនថង់តូច,បំពង់កែវ សម្រាប់ប្រើប្រាស់ គ្រឿងញៀន១បំពង់ ចូលគ្រឿងញៀន១ និងទូរសព្ទ័១ គ្រឿង។

លោកវរសេនីយ៍ឯកសៅ សារឿនបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាក្រោយ ពីឃាត់ខ្លួននិងធ្វើការ សួរនាំឈ្មោះ យូសុះ រូសាត់សមត្ថកិច្ច កម្លាំងនគរបាលជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍រដ្ឋបាល បានបន្តស្រាវជ្រាវ និងឈានដល់ឃាត់ ខ្លួនជនសង្ស័យ៦នាក់ ទៀត១ឈ្មោះ ស្រី ចំរុង ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់ ភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វត្ថុតាងដកហូតបាន ម្ស៉ៅក្រាមសថ្លា សង្ស័យម៉ាទឹកកក៣ កូនថង់តូច ២ឈ្មោះ ស៊ុន គឹមសល់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាង ទូរស័ព្ទដៃ១គ្រឿង៣ឈ្មោះ ស ណារុង ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិភ្នំធំថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៤ឈ្មោះ រឿង បូង៉ា ភេទ ប្រុស អាយុ ២០ ឆ្នាំមុខរបរ គ្មានរស់នៅភូមិ ដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេតបន្ទាយមានជ័យ សម្ភារៈ ទូរសព្ទ័ ១ គ្រឿង ៥ ឈ្មោះ រិទ្ធ ស្រីលាភ ភេទស្រី អាយុ ១៥ ឆ្នាំ មុខរបរ គ្មាន រស់នៅក្រុង សេរីសោភ័ណ ខេត្តបន្ទាយមានជ័យ វត្ថុតាងដកហូតម្សៅ ក្រាមសថ្លាសង្ស័យ ម៉ាទឹកកកចំនួន៤ កូនថង់តូច, ថ្មពណ៌ក្រហម មានអក្សរ wy ចំនួន ២គ្រាប់កន្លះ ,៦ឈ្មោះ តូចប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិណងកាឆាយ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ វត្ថុតាងដកហូត: ម៉្សៅក្រាមសថ្លា សង្ស័យម៉ាទឹកកក ៧ កូនថង់តូចសម្ភារៈដក ហូត:ទូរសព្ទ័១គ្រឿង។

ជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យដាក់ ទោសទៅតាមច្បាប់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *