ឧត្តមសេនីយ៍ទោ សេង ធារិន ចុះមើលពីស្ថានភាព ពលករដែលកំពុង ត្រួតពិនិត្យសុខភាព នៅច្រកអូរបីជាន់មុនបញ្ជូន ទៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាលបាល

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធាន គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ បានចុះពិនិត្យ ស្ថានភាពពលករត្រឡប់ មកពីប្រទេសថៃតាម ច្រកតំបន់អូរ បីជាន់ក្នុងមណ្ឌល សំចតពិនិត្យសុខភាព ពលករទាំងអស់ មុននឹងបញ្ជូនទៅ មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាលបាល ក្រោយពីរាជរដ្ឋាភិបាល សម្រេចឲ្យបើក ព្រំដែនឡើងវិញ បន្ទាប់ពីបិទខ្ទប់ ព្រំដែនរយះពេល១៤ថ្ងៃ នៅល្ងាចទី១៥ ខែសីហា ឆ្នាំ២០២១នេះ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិនបានប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងថាបន្ទាប់ពីរាជ រដ្ឋាភិបាល សម្រេចឲ្យ បើកព្រំដែនឡើងវិញ ប្រជាពលករបានវិល ត្រឡប់មកកាន់ស្រុកកំណើត វិញជាបន្តបន្ទាប់ក្នុង១ថ្ងៃៗ រាប់រយនាក់ចេញមក តាមច្រករបៀងពិសេស តាមច្រកអូរបីជាន់ សរុបជាង៩០០នាក់ ក្នុងនោះរកឃើញ អ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ១៥៩នាក់រកឃើញធ្វើ តាមតេស្តរហ័ស។

ឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា បន្ទាប់ពីបើកព្រំដែនឡើងវិញ ពលករខ្មែរមួយចំនួន  បានវិលត្រឡប់មក ស្រុកកំណើតវិញ តាមច្រក៣ក្នុងខេត្ត បន្ទាយមានជ័យ ដែលបានកំណត់ ក្នុងនោះក៏មានពលករ មួយចំនួនចាញ់បោកមេខ្យល់ បន្តលួចឆ្លងចូលតាម តំបន់ដែលហាមឃាត់ ប៉ុន្តែត្រូវបានកងកម្លាំងចម្រុះ ចាប់ឃាត់បានជាបន្តបន្ទាប់ បញ្ជូនទៅត្រួតពិនិត្យសុខភាព និងអនុវត្តន៍តាមវិធាន ការសុខាភិបាលផងដែរ។

នៅក្នុងតំបន់ច្រក អូរបីជាន់លោកឧត្តម សេនីយ៍ សេង ធារិន ក៏បានអញ្ជើញចុះ សួរសុខទុក្ខ ដល់កងកម្លាំងជួរមុខ របស់ទិសទី១បន្ទាយមានជ័យ និងដាក់បទបញ្ជា ដល់កងម្លាំងទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញប្រតិ បត្តិការទប់ស្កាត់ ការឆ្លងរីករាល ដាលជំងឺកូវីដ១៩ និងមេរោគបម្លែង ថ្មីដែលតាDeltaថ្មីនៅ តាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាអនុវត្តន៍ ឲ្យបានដាច់ខាត ៣កុំ ៣ការពារ ធានាបានសុខ សុវត្ថិភាព ផ្ទាល់ខ្លួន និងមិត្តរួមក្រុមផងដែរ។

ក្នុងឪកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ ដល់កងកម្លាំងទាំងដែល ខិតខំ ដោយមិនខ្លាច នឿយហត់ទាំង យប់ទាំងថ្ងៃ បំពេញបេសកកម្ម ក្នុងប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបម្លែងថ្មី ដែលតា Delta នៅតាមបន្ទាត់ព្រំដែន ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *