ចោរម្នាក់ធ្លាប់ជាប់គុក ចេញពីគុកមិនកែខ្លួន រកល្បិចឆបោក និងលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ បានម៉ូតូ២គ្រឿង ត្រូវកំលាំងនគរ បាលស្រុក ភ្នំស្រុកឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)​៖ ចោរម្នាក់ធ្លាប់ជាប់គុក ពេលចេញពីគុកមិនកែខ្លួន រកល្បិចឆបោក និងលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ បានម៉ូតូ២គ្រឿងនិង របស់របរ១ចំនួនធំ ត្រូវកំលាំងនគរ បាលស្រុកនិង កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំផ្គាំចុះស្រាវ ជ្រាវឃាត់ខ្លួនបាន នៅវេលាម៉ោង ៤រសៀល ថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២១។

លោកវរសេនីយ៍ទោ ប៉ិក គឹមហាក់ អធិការស្តីទី នគរបាលស្រុកភ្នំស្រុក បានប្រាប់អ្នកយក ព័ត៍មានឲ្យ ដឹងថាដោយមានបទ ល្បើសនៅស្រុកភ្នំស្រុក ច្រើនលោកឧត្តម សេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យបាន ចេញបទបញ្ជាឲ្យធ្វើ ការបង្ក្រាបជាបន្ទាន់។

លោកបានដឹកនាំកម្លាំង នគរបាលារិយាល័យ ជំនាញព្រហ្មទណ្ឌ កំរិតស្រាល កម្លាំងនគរបាលនៃ អធិការដ្ឋាននគរ បាលស្រុកភ្នំស្រុក និងកម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំចុះ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជន សង្ស័យបាន១នាក់ ចំណុចខ្នងអាងពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ឈ្មោះ ស៊ុម សុធី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងដកហូតបាន ម៉ូតូបាន១គ្រឿង។

លោកវរសេនីយ៍ទោប៉ិក គឹមហាក់ បានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីធ្វើការសាកសួរ សមត្ថកិច្ចបានឈានដកហូត បានម៉ូតូបាន១គ្រឿងទៀត សរុបចំនួន២គ្រឿង។

លោកបានបញ្ជាក់ឲ្យដឹងទៀត ថាជនសង្ស័យឈ្មោះស៊ុម សុធី ធ្លាប់ជាប់ពន្ធនាគារពេល ចេញមកវិញជននេះ បានធ្វើសកម្មភាពឆ បោកយកម៉ូតូគេ១គ្រឿង កាលពីថ្ងៃទី៦ខែសីហា ឆ្នាំ២០២១ នៅក្រុងសិរីសោភ័ណ និងពាក់ព័ន្ធ៣ករណីទៀត។

ជនសង្ស័យបានបញ្ជូន ទៅការិយាល័យនគរបាល ជំនាញព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត និងបានបញ្ជូនទៅ សាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការតាមច្បាប់ ហើយដែរ ចំណែកម៉ូតូនគរ បាល ជំនាញបានធ្វើការ ប្រគលជូនម្ចាស់ដើមវិញហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *