ប្រជាពលរដ្ឋនៅតំបន់ អភិវឌ្ឍន៍បឹងជង្រុក តេជោបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ.១៩ ដូសទី១ ដោយក្រុមរថយន្តចល័ត ពេទ្យកងទ័ពយោធភូមិភាគ៥

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅ តំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះ ច្រើនជាជនពិការ ពិបាកក្នុងធ្វើដំណើរ ទៅទីតាំងចាក់វ៉ាក់ សាំងឆ្ងាយ។ បានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ.១៩ ដូសទី១ ដោយក្រុមរថយន្តចល័ត ពេទ្យកងទ័ពយោធភូមិភាគ៥។

ក្នុងនោះមានការចូលរួម លោកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការ ល័យសម្តេចតេជោ និងក្រុមរថយន្តចល័ត ក្រុមគ្រូពេទ្យកងទ័ព យោធភូមិភាគ៥ ដឹកនាំដោយ ឧត្តមសេនីយ៌ទោ សេង ធារិន មេបញ្ជាការ រងនាយសេនាធិការ យោធភូមិភាគទី៥ បានដឹកនាំក្រុមការងារ ចាក់វ៉ាក់សាំងលើក ដំបូងជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់ អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១  ស្ថិតនៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៌ទោ សេង ធារិន បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោ ឈ្នះឈ្នះ គឺជាតំបន់ដែលមាន ទំនាស់ វិវាទដីធ្លី ជាង២០ឆ្នាំមកហើយ ក្រោមដំណោះស្រាយនយោបាយ ឈ្នះឈ្នះ របស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់វិវាទដីធ្លីនៅ តំបន់នេះ ក្រោមការសម្រប សម្រួលដឹកនាំដោយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការ ល័យសម្តេចតេជោ និងបានប្រែមុខមាត់ថ្មី នឹងកំពុងអភិវឌ្ឍន៍ លើគ្រប់វិស័យ ប្រកបដោយ ចីរភាពផងដែរ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថា កងកម្លាំងចម្រុះ ជួរមុខដែល បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ.១៩ ដូសទី១ជូនប្រជាពលរដ្ឋ នៅក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ នេះដោយអនុវត្តន៍ តាមបទបញ្ជារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកងទ័ពគ្រប់ លំដាប់ថ្នាក់ផងដែរ ។

យុទ្ធនាការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ នេះដើម្បីធានាបាន សុខសុវត្ថិភាពជូនពួក គាត់ដែលកំពុងរស់នៅ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ លោកឧត្តម សេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថា បន្តឲ្យដឹងទៀតថា មុនមកចាក់ចាក់ វ៉ាក់សាំង ដូសទី១នេះត្រូវយក ភ្ជាប់ មកជាមួយ នូវ អត្តសញ្ញាណប័ណ្ណ ឲ្យបានគ្រប់គ្នា។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រដ្ឋាភិបាល បាននឹង កំពុងដំណើរការ ចាក់ វ៉ាក់សាំង អាស្ត្រាហ្សេនីកា  ដែលជា ដូសទី៣ សម្រាប់អ្នក ដែលបាន ចាក់វ៉ាក់សាំង ស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ជូន ដល់ក្រុមគ្រូពេទ្យ ជួរមុខទាំងរដ្ឋ និងឯកជន ដល់មន្ត្រីរាជការ នៅតាមខេត្ត  មន្ត្រី ជាប់កិច្ចសន្យា កងទ័ពគ្រួសារ កងទ័ព នគរបាលខេត្ត ចំនួន៧ ជាប់ព្រំដែនរួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និង ខេត្តព្រះវិហារ រៀបចំ ចាក់វ៉ាក់សាំងចាប់ពី ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១អស់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *