ចាប់សាច់និង គ្រឿងក្នុងជ្រូក ជាង១តោន ត្រូវកំលាំងចំរុះ ឃាត់សង្ស័យ ដឹកចេញតាម ច្រករបៀងយក ទៅធ្វើតាមនិតិវិធីច្បាប់ហើយ

(ខេត្តបន្ទាយមានជ័យ)៖ សាច់និងគ្រឿងក្នុងជ្រូក ចំនួន១.៥០០ គីឡូក្រាម ត្រូវ បាន មន្ត្រី ជំនាញ ការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៃ មន្ទីរ កសិកម្ម ខេត្តបានសហការណ៍ ជាមួយកម្លាំង យោធាសឹករង ស្រុកម៉ាឡៃចាប់បាន នៅព្រឹកថ្ងៃទី១៤ ខែសីហា២០២១ លើដងផ្លូវលំមួយជិត បន្ទាត់ ព្រំដែនក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មន្ត្រីជំនាញបានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា រថយន្តដែលលួចដឹសាច់ និងគ្រឿងក្នុងជ្រូក តាមរថយន្ត ម៉ាកកូរ៉េ១គ្រឿង ពាក់ស្លាកលេខបាត់ដំបង ៣A.២៥៦១ ក្នុងនោះមាន ៣០កេះស្នោដែលក្នុង ១ កេះមានទម្ងន់៥០គីឡូក្រាម សរុប១៥០០គីឡូក្រាម ។

ក្រោយឃាត់ បានពុំមាន ជនណាម្នាក់ចេញ មុខទទួលខុសត្រូវ ថាជាម្ចាស់ ទំនិញនោះឡើយ គ្រាន់តែដឹងថាម្ចាស់រថយន្ត ដឹកសាច់និង គ្រឿងក្នុងខាងលើ ឆ្លើយសារថាខ្លួនស៊ីឈ្នួល ដឹកឲ្យគេទេមិនស្គាល់ម្ចាស់ ទំនិញឡើយហើយសាច់ ទាំងនេះគ្រោងដឹក ទៅកាន់ខេត្តបាត់ដំបង ។

លោក ហ៊ុយ ទូច ប្រធានការិយា ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរ កសិកម្មខេត្ត ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ខាងលោកបាន សហការណ៍ ជាមួយកម្លាំងយោធា សឹករងស្រុកម៉ាឡៃ ចាប់បានរថយន្ត១ គ្រឿងលួចដឹកសាច់ និងគ្រឿងក្នុងជ្រូក ខាងលើពិតមែន ។

លោកបានប្រាប់ឲ្យដឹង បន្តទៀតថាករណី ចាប់សាច់និង គ្រឿងក្នុងជ្រូក នេះ គឺឃាត់មនុស្ស២នាក់ ផង ដែរម្នាក់ជា អ្នកបើករថយន្ត និងម្នាក់ ជាអ្នក រួមដំណើរ  ហើយយោង តាមការសាកសួរ អ្នកបើករថយន្ត ដឹកសាច់និង គ្រឿងក្នុងខាងលើ ហាក់និយាយដោះ សារថាខ្លួនមិន ស្គាល់ម្ចាស់ទំនិញ នោះទេមនុស្ស ទាំង២នាក់ កំពុងនាំយកទៅ សាកសួរបន្តនៅ ការិយាល័យបន្ត។

លោកបញ្ជាក់ថា សាច់ទាំងនេះគ្មានលិខិត អនុញ្ញាតិពីក្រសួង ឡើយហើយ ការវេចខ្ចប់នេះទៀត សោតក៏មិនត្រឹមត្រូវ តាមស្តង់ដាឬបទដ្ឋាន បច្ចេកទេសនោះដែរបើ ការដឹកជញ្ជូនមាន លក្ខណៈស្តង់ដា ឬតាមបទដ្ឋាន បច្ចេកទេសតែ អត់ច្បាប់ខាងលោក គ្រាន់តែធ្វើកា ផាកពិន័យតែប៉ុណ្ណោះ ។

តែសាច់និង គ្រឿងក្នុងជ្រូក ទាំងនេះបាន រាយការណ៍ ជូនឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីសុំគោលការណ៍ ដុតកម្ទេច ចោលរួចហើយៗ គ្រោងនិងដុតកម្ទេច ចោលនៅថ្ងៃស្អែក និង យកសំណាក វិភាគសាច់ ទាំងនេះទៅ ធ្វើតេស្តរក មេរោគផងដែរ។

សាច់សត្វទាំងអស់នេះ អាចនាំចូលពីថៃ តាមច្រករបៀង ក្នុងស្រុកកើតហេតុខាង លើក៏ថាបាននេះ ជាការសង្ស័យ របស់មត្ថកិច្ច ចំរុះតែប៉ុណ្ណោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *