ថ្ងៃទី១៤នេះមានអ្នក កើតជម្ងឺកូវីដ.១៩បានជាសះស្បើយ មានចំនួន៣០០នាក់ក្នុងនោះ មានអ្នកឆ្លង២៦៧នាក់ ដែរភាគច្រើន ជាពលករមកពីថៃ

(ខេត្តបន្ទាយមានជ័យ)៖ តាមការអះអាង របស់រដ្ឋបាលខេត្ត និង ក្រុមគ្រូពេទ្យពិនិត្យ និងរកអ្នកមានឆ្លង ជម្ងឺកូវីដ.១៩បានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២១នេះ មានអ្នកកើតជម្ងឺកូវីដ.១៩ បានជាសះស្បើយ មានចំនួន៣០០នាក់ក្នុង នោះមានអ្នកឆ្លង២៦៧នាក់ ផងដែរតែភាគច្រើន ជាពលករមកពីថៃ ។

រដ្ឋបាលខេត្តបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា អ្នកឆ្លងជម្ងឺកួវីដ.១៩ ដល់ទៅ២៦៧នាក់ នោះភាគច្រើនជា ពករមកពីប្រទេសថៃ ចំណែកអ្នកជាសះ ស្បើយពីជម្ងឺកូវីដ.១៩នោះភាគច្រើននៅ ក្នុងសហគមន៍ និងពលករមកពីថៃ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ឲ្យដឹងបន្តទៀតថា ការរកឃេីញអ្នកកើត ជម្ងឺកូវីដ.១៩ថ្មីយោងតាម លទ្ធផលតេស្តរហ័ស (Rapid Test) និងមន្ទីរពិសោធន៍ ជាតិភ្នំពេញ(NIPH) ដែលជាករណីឆ្លង នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងពលករវិលត្រឡប់ មកពីប្រទេសថៃ  ដែលស្ថិតក្នុងការគ្រប់គ្រង របស់ខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងនេះ  អាជ្ញាធរបានប្រាប់ដល់ អ្នកដែលបានប៉ះពាល់ ដោយផ្ទាល់ រូសរាន់ទៅជួបក្រុម គ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយ ប្រយោជាមួយអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ទាំង  ២៦៧នាក់ រូសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ  និងប៉ះពាល់ជាមួយអ្នក ដទៃជាដាច់ខាត  និងប្រញាប់ទៅជួប ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន  ប្រសិនមានអាការ:សង្ស័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *