រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចបិទ ខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្ត្រក្រុងស្ទឹងត្រែង រយៈពេល៧ថ្ងៃ ក្រោយការរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ប្រភេទថ្មី Delta !

(ខេត្តស្ទឹងត្រែង)៖​ រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង១៩ និង៤៥នាទីព្រលប់ថ្ងៃ ទី១៧សីហា២០២១បានចេញ សេចក្តីសម្រេចស្តីពី ការបិទខ្ទប់ជាបណ្តោះ អាសន្ន ភូមិសាស្រ្ត «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការបិទខ្ទប់នេះមានរយៈ ពេល៧ថ្ងៃដោយគិត ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៤សីហា២០២១ ពីភូមិសាស្ត្រដែល ត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា «តំបន់ក្រហម ,តំបន់លឿងទុំ និងតំបន់លឿង» អាស្រ័យតាមកម្រិត នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានជាត់ស្តែង។ “តំបន់ក្រហម” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាល ដាលកម្រិតធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ,”តំបន់លឿងទុំ” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លង រាលដាលកម្រិតមធ្យម នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាល ដាលកម្រិតស្រាល  នៃជំងឺកូវីដ-១៩។

ការកំណត់ភូមិសាស្ត្រ ណាមួយក្នុងតំបន់បន់ បិទខ្ទប់ ជា “តំបន់ក្រហម” ,”តំបន់លឿងទុំ” និង”តំបន់លឿង” ត្រូវធ្វើឡើងដោយ សេចក្តីសម្រេច របស់រដ្ឋបាលខេត្តស្ទឹងត្រែង។

ចំពោះភូមិសាស្ត្រដែល ត្រូវបានបិទខ្ទប់ ត្រូវអនុវត្តវិធាន ការហាមឃាត់ រឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុង ភូមិសាស្ត្របិទខ្ទប់ និងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបម្រាមគោចរ អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការនានា នៅជាធរមាន ។

គួរបញ្ចាក់ថាគិតត្រឹមល្ងាច ថ្ងៃទី១៧សីហា២០២១នេះ អ្នកឆ្លងមេរោគកូវិដ១៩មាន ចំនួន៧៦៥នាក់ ស្រី៣៧៤នាក់ក្នុងនោះ មានប្រភេទDelta ៩នាក់ ស្រី៦នាក់ អ្នកជាសះស្បើយ ៤៩៥នាក់ស្រី២២១នាក់ អ្នកកំពុងសម្រាក ព្យាបាល២៦៤នាក់ ស្រី១៥១នាក់និងមានអ្នក ស្លាប់ចំនួន៦នាក់ ស្រី២នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *