ពលករ ខ្មែរជាប់ គាំងនៅ ព្រំដែន រាប់រយនាក់ត្រូវ បានអាជ្ញាធរ និង កងកម្លាំង ទប់ស្កាត់ ១យប់ យកសំណាក ទៅពិនិត្យដើម្បី មានសិទ្ធិ ឆ្លង ចូលមកស្រុកខ្មែវិញ

(ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោង ១២យប់ឈានចូល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះមានពលករខ្មែរជាប់ គាំងនៅព្រំដែន រាប់រយនាក់ត្រូវ បានអាជ្ញាធរ និងកងកម្លាំង ប្រដាប់អាវុធទាំង៣ ធ្វើការទប់ស្កាត់ ១យប់ យកសំណាក ទៅពិនិត្យនិងទេស្តរហ័ស រកពលករណាមានវិជ្ជមាន កូវីជ.១៩ ដើម្បីមានសិទ្ធិ ឆ្លង ចូលមកស្រុកខ្មែវិញ  បន្ទាប់ពី ពួកគេ ត្រូវ ដាក់ឲ្យស្នាក់នៅ និង ធ្វើ ច ត្តា ឡី ស័ក រយៈពេល១៤ថ្ងៃ នៅព្រំដែន ហើយទើបក្រុមគ្រូពេទ្យ និង ក្រុមការងារដឹកជញ្ជូន ទៅកាន់មណ្ឌលព្យាបាល និង មណ្ឌលចត្តាឡីស័កបន្ត ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ នៃយោធភូមិភាគទី៥បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាការបើកព្រំដែន នេះ ឡើងវិញអាច មាន ពលករខ្មែរក្នុង១ថ្ងៃស្ទើររាប់ពាន់នាក់បានវិលត្រឡប់ ពី ថៃ  ចូលមក កម្ពុជាវិញ ។ក្នុងនោះកងកម្លាំង ដែល ឈរជើង តាម បន្ទាត់ ព្រំដែន ក្នុង ខេត្តបន្ទាយមានជ័យ កំពុងធ្វើការទប់ស្កាត់ ឲ្យបាន ជា ដាច់ ការ លួច ឆ្លងដែន តាម ច្រករបៀង ឬ ឆ្លងដែន ដោយ មិនបាន ត្រួតពិនិត្យ និង យក សំណាក ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាក្នុង កំឡុងពេល បិទខ្ទប់ព្រំដែន រយៈពេល១៤ថ្ងៃកន្លងទៅនេះ កងកម្លាំងនៅព្រំដែន បានឃាត់ ពលករឲ្យនៅសម្រាក បណ្តោះអាសន្ន នៅព្រំដែនក្នុងភូមិ សាស្ត្រស្រុក គោកធ្យូង  ខេត្តស្រះកែវ ប្រទេសថៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា  មានចំនួន១៤៧នាក់ ស្រី៧២នាក់ និងកុមា៤នាក់ ។

ពលករទាំងនោះ ត្រូវបញ្ជូនទៅ ត្រួតពិនិត្យ សុខភាពនៅ ច្រកអូរបីជាន់ តាមការណែនាំ របស់ក្រសួងសុខាភិបាល អស់ហើយ។

ក្នុងនោះលោក ឧត្តមសេនីយ៍ទោ ឈុន ម៉ៅបានធ្វើការ អំពាវនាវ ដល់ ពលករខ្មែរកុំឲ្យចាញ់បោក មេខ្យល់ឬ ការញុះញង់លួច ឆ្លងដែនដោយ ខុសច្បាប់ដែល នាំឲ្យខាតបង់ លុយកាក់ និងអាចនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *