បិតផ្សារសិរីសោភ័ណ បណ្តោះអាសន្នក្រោយ ពីយកសំណាកអាជីវករ ៦០០នាក់ធ្វើទេស្តរហ័ដ រកឃើញអ្នកវិជ្ជ មានកូវីដ.១៩ ចំនួន២៤នាក់បឋម

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយ មានជ័យដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានចុះធ្វើការបិតផ្សារ សិរីសោភ័ណ ស្ថិត នៅក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីយកសំណាក អាជីវករចំនួន៦០០នាក់ ធ្វើទេស្តរហ័យក្នុ ងនោះរកឃើញអាជីវករ កើតជម្ងឺកូវិដ.១៩ មានចំនួន២៤នាក់ ក្នុងនោះមាន កូនក្មេង២នាក់ផង ហើយការយក សំណាកអាជីវករ ទៅពិនិត្យនោះក្នុង ការទប់ស្កាត់ ការ រី រាលដាល ជំងឺ កូ វីដ .១៩ ពិសេសប្រភេទ ដែលតា នៅព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២១ ដោយមានការចូលរួមបិត លោក ហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុង សិរីសោភ័ណ លោកសុីឌី អធិការ នគរបាលក្រុង សិរីសោភ័ណ និងក្រុមការងារមួយចំនួន។

ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងដឹងថា រដ្ឋបាលខេត្តបាន សហការជាមួយ ក្រុមគ្រូពេទ្យបានយក សំណាកអាជីវករលក់ ដូរក្នុងផ្សារសិរីសោភ័យ ជាង ៦០០នាក់យកទៅធ្វើ ទេស្តរហ័សរកឃើញ អាជីវករកើតជំងឺកូវីដ.១៩ មានចំនួន២៤នាក់ ធ្វើទេស្តរហូតដល់ម៉ោង១.កន្លះ ក្រុមគ្រូពេទ្យ បានយកអ្នកវិជ្ជមាន ទៅព្យាបាលនៅ មន្ទីរពេទ្យអស់ហើយ ការធ្វើទេស្តចប់អាច នៅមានអ្នកកើត ជម្ងឺកូវីដ.១៩នេះបន្តទៀត។

ឯកឧត្តមបានបន្ត ឲ្យដឹងទៀតថា អ្នកមានវិជ្ជមានជំងឺកូវីដ.១៩ រួមជាមួយអ្នកពាក់ព័ន្ធ ខាងលើបានធ្វើដំណើរ ចេញចូលក្នុងផ្សារ សិរីសោភ័ណជា រៀងរាល់ថ្ងៃ ដូច្នេះដើម្បីចៀសវាង ការរីករាលដាលជំងឺ កូវីដ.១៩ កាន់តែមានភាព ធ្ងន់ធ្ងូដល់សង្គមរដ្ឋ បាលខេត្តបន្ទាយមានជ័យ សម្រេចគោលការណ៍ និងធ្វើការបិទជាបណ្ដោះ អាសន្ននៅការលក់ ដូរគ្រប់ប្រភេទនៅក្នុង ផ្សារសិរីសោភ័ណចាប់ ពីថ្ងៃជូនដំណឹងនេះរហូតមាន ការជូនដំណឹងឡើងវិញ ។

ឯកឧត្តមបានបញ្ជាក់ឲ្យដឹង បន្តទៀតថាផ្សារនេះបាប់ឲ្យ លក់ឡើងវិញត្រូវរៀប ចំសណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាព សង្គម ពិសេស សុខភាព សាធារណៈ ឲ្យបានល្អដើម្បី ចូលរួម បង្ការ និង ទប់ស្កាត់ ការឆ្លង រីក រាលដាល ជំងឺ កូ វវីដ.១៩ តែ ម្តងទៀត។

ឯកឧត្តមបាននិយាយបន្ត ឲ្យដឹងទៀតថាវិធានការណ៍ ការពារ នៃ ការឆ្លង រីក រាលដាល ជំងឺ កូ វីដ -១៩ ចូលក្នុង សហគមន៍ ក្នុង ព្រឹត្តិការណ៍២០ កុម្ភៈ  គឺ តម្រូវ ឲ្យ អាជីវករ និង អ្នកទិញ ទាំងអស់ ត្រូវតែ ចូលរួម អនុវត្ត វិធានការ សុខាភិបាល ៣ កុំ ៣ ការពារ និង ផ្សារ  ដែល មាន លក្ខណៈ ស្តង់ដារ សុវត្ថិភាព ។ ជាគោលការណ៍ ផ្សារ សុវត្ថិភាព ដែល រៀបចំ ដោយ រដ្ឋបាល ខេត្តបន្ទាយមានជ័យតម្រូវឲ្យ គ្រប់ ផ្សារ ត្រូវតែមាន ច្រកចូល និង ចេញ ធំទូលាយមាន ម៉ាស៊ីន ស្កេ ន ម៉ាស៊ីន វាស់ កម្ដៅ  បាញ់ អាល់កុល មុននឹង ចូល ផ្សារ រក ទិញ គ្រឿងឧបភោគ បរិភោគ និង សម្ភារៈប្រើប្រាស់ ផ្សេងៗ។

គណៈកម្មការ គ្រប់គ្រង ផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញ ត្រូវតែ ពាក់ ម៉ាស ឲ្យបាន ត្រឹមត្រូវ លើកលែងតែ ពេល ពិសា អាហារ។បើសង្ស័យ ដែល មាន ការ ពាក់ព័ន្ធ ជាមួយ ជំងឺ កូ វវីដ.១៩ ត្រូវ រាយការណ៍ បន្ទាន់ ទៅ អាជ្ញា ធរមាន សមត្ថកិច្ច ភ្លាមៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *