មានរឿងល្បីទៀតហើយ កូនចៅលោក ឈួន សោភា គយចល័តតំបន់៥ បានបើកប្រដេញ គៀរថយន្ត ដឹកផ្លែឈើបណ្ដាល ឱ្យធ្លាក់ចូលប្រឡាយក្រឡាប់ ហើយនាំគ្នាបើក រត់គេចខ្លួនបាត់អស់ តែត្រូវម្ចាស់ផ្លែឈើថត ផ្តិតយកផ្លាក លេខរថយន្តបាន???

(ខេត្តសៀមរាម)៖ ល្បីសារជាថ្មីទៀតហើយរឿង កូនចៅលោក ឈួន សោភា គយចល័តតំបន់៥ ប្រចាំការនៅចំណុច ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ល្បីខាងបើករថយន្ត ប្រដេញរថយន្តដឹកទំនិញ តាមដងផ្លូវចាប់ពេញ ខេត្តបន្ទាយមានជ័យ យ៉ាងអនាធិបតេយ្យនោះ តែលើកនេះបាន ប្រដេញរថយន្ត ប្រជាពលរដ្ឋមួយគ្រឿង ដែលដឹកចេញ ពីស្រុកកំរៀង ខេត្តបាត់ដំបង បន្តទៅលក់នៅខេត្តសៀមរាប ត្រូវបានគយចល័ត ធ្វើការកាក់រថយន្ត និងឆែកឆេម្តងហើយ នៅភូមិស្រម៉ោច និងអោយម្ចាស់ទំនិញ ផ្លែឈើបើករថយន្ត ទៅគយចល័តទឹកថ្លា បង់ពន្ធផងនោះ តែត្រូវបានម្ចាស់រថយន្ត ដឹកផ្លែឈើ ឈ្មោះ ម៉ុត ហៀង មិនព្រម ក៏បន្តដំណើរទៅ ដល់ស្រុកក្រឡាញ់ គយចល័តតំបន់៥ បើករថយន្តតាមឆែកឆេម្តងទៀត គឺខាងគយនៅតែអោយ ម្ចាស់រថយន្តដឹកផ្លែឈើនោះ បង់ពន្ធជូនគយដដែលៗ តែម្ចាស់ផ្លែឈើ នៅតែអះអាងនិងតវ៉ាថា ផ្លែឈើក្នុងស្រុងឯងសោះ អោយបង់ដែរ។

បន្ទាប់មក ម្ចាស់យន្តដឹកផ្លែ ឈើអោយតៃកុង បើកបន្តដំណើរដល់ គយចល័ត ស្រុកពួក ស្ថិតក្នុងភូមិគំរូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ស្រាប់តែឃើញមាន រថយន្តគយចល័តតំបន់៥ ម៉ាកលុចសុីស ៣៣០ស្លាកលេខ រដ្ឋ 2-3378ដដែល បានជិះតាមពីក្រោយ និង រថយន្ត១បាំងកន្លះ បំពាក់ដោយសារ៉ែន មិនចាំស្លាកលេខ បើកប្រដេញនិង គៀបុករថយន្ដគាត់ធ្លាក់ ចូលប្រឡាយក្រឡាប់តែម្តង ចំណែកក្រុមគយចល័ត ឃើញដូច្នោះ! ក៏នាំគ្នាបើករថយន្តរត់ គេចខ្លួនបាត់តែត្រូវ ម្ចាស់រថយន្តដឹកផ្លែឈើ ថតស្លាកលេខរថយន្ត គយចល័តខាងលើបាន។

ហេតុការនេះកើតឡើង នៅវេលាម៉ោង១២និង៥០យប់ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បើយោងសម្តីពីជន រងគ្រោះឈ្មោះ ម៉ុត ហៀង បាន ប្រាប់សហគ្រាស គេហទំព័រប្រម៉ា ញ់ជាយដែន យើងតាមទូរស័ព្ទនៅ រសៀលថ្ងៃទី១២ខែឆ្នាំដ៏ដែល។

រថយន្តគាត់មាន តែមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3F 6183 ដែលក្រឡាប់ ជិះគ្នាចំនួន០២នាក់ អ្នកបើកបរត្រូវជា ក្មួយប្រុស ឈ្មោះ ម៉េង រួម និង គាត់ឈ្មោះ ម៉ុត ហៀង អាយុ៤៨ឆ្នាំ រងរបួសស្រាល។

ក្នុងករណីខាងលើ មតិរិះគន់ពីមហារ ជនគ្រប់មជ្ឈដ្ឋាន បានចោតជាសំនួរសួរថា តើ ប្រជាពលរដ្ឋស្លូត ត្រង់ដែលការរក ស៊ីដឹកផ្លែឈើខ្មែរ ក្នុងស្រុក នាសម័យកូវីដ-១៩ កំពុងវាយលុកក្នុង ហគមន៍ទូទាំង ប្រទេសកម្ពុជានិង សកលលោកផងនោះ។

ដើម្បីបានកម្រៃខ្លះផ្គត់ផ្គង់គ្រួសារ តែខាងគយចលតម្រូវ ដាច់ខាតគឺអោយផ្លែឈើ ក្នុងស្រុកបង់ពន្ធជូន គយទៅវិញ? ម្យ៉ាងមួយទៀត គយចល័តតំបន់៥ និង គយចល័តស្រុកពួក ធ្វើការបើករថយន្ត ប្រដេញរថយន្តដឹកផ្លែឈើ ជាញឹកញាប់ ដូចករណីនេះចឹង គ្រប់រថយន្តដឹកផ្លែឈើ។

ប្រជាពលរដ្ឋសូម សំណូមពរទៅដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនៃ ព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គ នាយកដ្ឋានគយ និង រដ្ឋាករ កម្ពុជា និង ឯកឧត្តម ឱម យ៉ិនទៀង រដ្ឋមន្ត្រីប្រឆាំង អំពើពុករលួយ មេត្តាដាក់អធិការកិច្ច ស៊ើបអង្កេត ក្នុងករណីនេះផងទាន ដើម្បីរកយុត្តិធម៌ជូន ដល់ពលរដ្ឋរក ស៊ីស្លូតត្រង់វិញ។

ពាក់ព័ន្ធករណីខាងលើ សហគ្រាស គេហទំព័រប្រម៉ាញ់ ជាយដែនយើងខ្ញុំ បានខលតាមទូរសព្ទ ជាច្រើនលើកទៅលេខ 012 509 000 របស់លោក ឈួន សោភា ប្រធានគយចល័តតំបន់៥ មិនអាចសុំការបំភ្លឺពីលោកបានទេ ដោយខលទូរសព្ទ២ ទៅ៣ដងចូលហើយ តែគ្មានអ្នកទទួល ហើយអង្គភាព សហគ្រាស គេហទំព័រ ប្រម៉ាញ់ជាយដែន យើងខ្ញុំរងចាំបកស្រាយ បំភ្លឺរៀងរាល់ម៉ោងធ្វើ ការពីលោកនិងសាម៉ីខ្លួន ដែលពាក់ព័ន្ធ។ ដោយលោកមាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *