លោកវរសេនីយ៍ឯក ឈឿង គឹម សុង ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ សហការជាមួយ កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្រ្កាប ល្បែងសុីសងភ្នាល់ ទឹកភ្លៀង ចំនួនពីរទីតាំងធ្វើ ការឃាត់ខ្លួនមនុស្ស បានចំនួន០៥នាក់ រួមទាំងវត្ថុតាងមួយចំនួន???

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលនៃ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង សហការជាមួយ កម្លាំងនគរបាល ក្រុងបាត់ដំបងដឹកនាំដោយ លោកវរសេនីយ៍ឯក ពេជ្រសារ៉ែន អធិការនគរបាល ក្រុងបាត់ ដំបងនិងលោក វរសេនីយ៍ឯក ឈឿន គឹមសុង នាយការិយាល័យនគរ បានគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្ន ងការនគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាប់ករណីល្បែង ស៊ីសងភ្នាល់ទឹក ភ្លៀង ចំនួន២កន្លែងនិឃាត់ខ្លួន បានអ្នកញៀនល្បែងបានចំនួន ៥នាក់កាលពីរសៀលថ្ងៃទី ០៨ខែ សីហាឆ្នាំ២០២១ វេលាម៉ោង១៥និង១៤នាទី ក្នុងភូមិសាស្ត្រ ក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង បានប្រាប់អោយដឹងថា កម្លាំងនគរបាលជំនាញចុះបង្ក្រាប់ទីតាំងល្បែងស៊ីសង់ភ្លាល់ទឹកភ្លៀងមានចំនួន២ទីតាំងទីតាំងទី១នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទីតាំងទី២នៅចំណុចក្នុង ព្រលានយន្តហោះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកអធិការបានប្រាប់ដឹងទៀតថាអ្នកញៀនល្បែងទាំង៥នាក់ដែលកម្លាំងជំនាញឃាត់ខ្លួនទី១ឈ្មោះស៊ុយ សុគន្ធ ភេទប្រុស  អាយុ៥៨ឆ្នាំ មានទីលំនៅ ភូមិ រំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី២ឈ្មោះ ប៊ុន វុទ្ធី ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅ ភូមិគងទុំ  ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទី៣ឈ្មោះ  ភិញ ហាក់ ភេទប្រុស  អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិបវេល  ឃុំបវេល  ស្រុកបវេល ខេត្តបាត់ដំបង ទី៤ឈ្មោះ ស៊ីម  ប៉េងគីម ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅ ភូមិ បែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច  ក្រុងបាត់ដំបង  ខេត្តបាត់ដំបង និងទី៥ឈ្មោះ លឹម សៀង ភេទប្រុស  អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចដកហូតបាន វត្ថុតាងរួមមាន ទូរស័ព្ទដៃ  ចំនួន០៧គ្រឿង វិទ្យុទាក់ទង ចំនួន០៥គ្រឿង និងរថយន្ត ចំនួន០៣ គ្រឿង។

លោកអធិការបាន បញ្ជាក់បន្ថែមទៀត ថាក្នុងកិច្ចប្រតិបត្តិការ ចុះបង្ក្រាបល្បែង ស៊ីសងខាងលើគឺ ដោយ អនុត្តន៍តាមសេចក្តី ណែនាំពីលោកឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងមានការសម្រប សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា  នៃ នៃអយ្យការ អមសាលា ដំបូងខេត្តនិងមានសេចក្តី រាយការពីប្រជាពលរដ្ឋ ទើបកម្លាំងជំនាញឈាន ដល់ការបង្ក្រាប់បាន ដោយជោគជ័យ។

បច្ចុប្បន្ន អ្នកញៀនល្បែង ទាំង៥នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងនគរបាល នៃស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងកសាង សុំនុំរឿងបញ្ជូនទៅ តុលារការខេត្តបាត់ដំបង ដើម្បីចាត់បន្តរទៅតាម នីតិវិធីច្បាប់៕ ។អត្ថបទ ដោយលោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *