លោកជំទាវបាន ស្រីមុំ អភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម សៅសារ៉ាតអភិបាល រងខេត្តបានអញ្ជើ បើកដំណើរការ ចាក់វ៉ាក់សាំង ដូសលើកទី៣ នៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន???

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៨ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិាលខេត្តប៉ៃលិន អមដំណើរជា មួយឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាង រាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញបើក ដំណើរការចាក់វ៉ាក់ សាំងដូសទី៣ (ដូសជម្រុញ) ជូនមន្ត្រីរាជការជួរ មុខទូទាំងខេត្ត នៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន។

លោកជំទាវបាន ស្រីមុំ មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ ជូនបងប្អូនមន្ត្រីរាជការ ជួរមុខដូសទី៣នាពេលនេះ ជាប្រភេទ អាស្ត្រាសេនីកា គឺជាការផ្តល់ជូនដ៏ ពិសិទ្ធពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលសម្តេចបាន ខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធជួរមុខ របស់យើងឱ្យបានគ្រប់ៗគ្នា ដើម្បីប្រឆាំងនឹងការ វាយប្រហារពីវីរុសកូវីដ-១៩ បំលែងថ្មី ប្រភេទ ដែលតា(Delta) ។

ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបង ប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែង អំណរគុណ និងគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាព ល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យ ត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិ កាន់តែមានការរីកចម្រើន ៕ដោយ លោក មុតសុ ផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *