រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដី សម្រេចបិទខ្ទុបផ្សា រពីរកន្លែង ក្នុងខេត្តប៉ៃលិន ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរីករាល ដាលជំងឺកូវីដ១៩???

(ខេត្តប៉ៃលិន)៖  នៅរសៀលថ្ងៃទី០៧ ខែសីហាឆ្នាំ ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន ឯកឧត្តម ចេង ញ៉ាន់អភិបាល រងខេត្ត បានអញ្ជើញ ប្រគល់សេចក្ដី សម្រេចចំនួន ២ គឺសេចក្ដីសម្រេចលេខ ០៩៣និងសេចក្ដី សម្រេចលេខ ០៩៤/២១ សសរ  ចុះថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ ស្ដីពីការបិទជា បណ្ដោះអាសន្ន នៅផ្សារសាមគ្គី និង ផ្សារប៉ាហ៊ីជើង ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ដែលកំពុងតែរីករាល ដាលចូលក្នុងសហគមន៍។

ឯកឧត្តម ចេង ញ៉ាន់ អភិបាល រង ខេត្តបានមានប្រសាសន៍ ថាដោយពិនិត្យ ឃើញករណីនៃ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ពីមួយថ្ងៃទៅមួយ ថ្ងៃចេះតែកើតមាន ឡើងនៅក្នុងសហគមន៍ និងនៅក្នុងទីប្រជុំ ជនដែលជាទីកន្លែង ប្រមូលផ្ដុំមនុស្សពី គ្រប់មជ្ឈដ្ឋានជាកត្តា បានធ្វើឲ្យមានការ ចម្លងពីម្នាក់ទៅម្នាក់ ទៀតអ្វីដែលមានការ ព្រួយបារម្ភរបស់ប្រមុខ រាជរដ្ឋាភិបាលក៏ដូច ជារដ្ឋបាលខេត្ត ប៉ៃលិនជាពិសេសនោះគឺវីរុស បំប្លែងខ្លួនថ្មីហៅថាDelta  ដែលមានសភាព កាចសាហារ និងងាយចម្លងខ្លាំង។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះរដ្ឋបាលខេត្ត ប៉ៃលិនបានរក ឃើញករណីវិជ្ជមាន វីរុសកូវីដ១៩ ក្នុងចំណោម បងប្អូនប្រជាពលករ ដែលវិលត្រឡប់មក ពីប្រទេសថៃវិញជាបន្តបន្ទាប់ ប៉ុន្តែស្ថានភាពនេះ រដ្ឋបាលខេត្តបាន ធ្វើការគ្រប់គ្រងបាន ល្អដោយមិនមានការ ឆ្លងបន្តនៅក្នុង សហគមន៍នោះទេ ដោយបានធ្វើការត្រួតពិនិត្យ គ្រប់គ្រងតាមលក្ខណៈ បច្ចេកទេសសុខាភិបាល ដោយតម្រូវឲ្យចាក់ធ្វើ ចត្តាឡឺស័កនិងព្យាបាល បានត្រឹមត្រូវនៅតាម មណ្ឌលចត្តាឡីស័ក នានាដែល រដ្ឋបាលខេត្តបានរៀបចំ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្វីដែលព្រួយបារម្ភ នោះការចម្លងក្នុង សហគមន៍ពីម្នាក់ ទៅម្នាក់ដែលយើង  ពិបាកស្វែង រកប្រភពចម្លង។

នៅក្នុងសេចក្ដីសម្រេច នេះត្រូវបានបិទជាបណ្ដោះ អាសន្នទីតាំងផ្សារសាមគ្គី និងផ្សារប៉ាហ៊ីជើង ដែលស្ថិតនៅក្នុង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចាប់តាំងពីថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ រហូតដល់មានការ សម្រេចជាថ្មី នៅក្នុងអំឡុងពេលបិទជា បណ្ដោះអាសន្ននេះរដ្ឋបាល ក្រុងប៉ៃលិនត្រូវហ៊ុមព័ទ្ធ ទីតាំងផ្សារទាំងមូល ផ្អាកការចេញចូល ក្នុងបរិវេណផ្សារដើម្បី រៀបចំសណ្ដាប់ធ្នាប់ អនាម័យ សហការជាមួយ មន្ទីរសុខាភិបាលខេត្ត ដើម្បីបាញ់ថ្នាំ សម្លាប់មេរោគ សំអាតនិងអនាម័យ និងរៀបចំឱ្យមាន កន្លែងលក់ដូរសម្រាប់អាជីវ ករបន្លែត្រីសាច់ដោយ រក្សាគម្លាតដាក់ខ្សែខណ្ឌ រវាងអ្នកលក់ និងអ្នកទិញរហូត ដល់មានការបើកដំណើរ ការផ្សារឡើងវិញ។

សូមបញ្ជាក់ថា ដើម្បីឱ្យបងប្អូនអាជីវករ មានកន្លែងលក់ដូរនៅក្នុង អំឡុងពេលនៃការបិទ ខ្ទប់ផ្សារទាំងពីរខាងលើនេះ រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំកន្លែងឲ្យ មានសម្រាប់អាជីវករ លក់មួយកន្លែងដែលមាន ទីតាំងក្នុងបរិវេណ ការ៉ាសសាំង លោក សារ ចម្រើន ដែលមានទីតាំង ស្ថិតនៅភូមិអូរតាពុក ក្រោម  សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕ ដោយ លោក មុត សុផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *