លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ធំ ទទួលបានអំណោយ ពីឯកឧត្តម ងួន រាសី នាយកខុទ្ធកាល័យ ឯកឧត្តម កិត្តិនីតិកោល បណ្ធិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ

(ខេត្តកំពង់ធំ)៖ កាលពីព្រឹកថ្ងៃទីលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ធំបាន និងអញ្ជើញ ទទួលអំណោយពី សំណាក់ ឯកឧត្តម ងួន រាសី នាយកខុទ្ធកាល័យ ឯកឧត្តម កិត្តិនីតិកោល បណ្ធិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ សំរាប់ទុកផ្គត់ផ្គង់ និងចែកបន្តរជូនដល់ មន្ត្រីអាវុធហត្ថតាម មូលដ្ឋានដែលកំពុង ចុះបំពេញការងារក្នុង តំបន់បិទខ្ទប់ប្រយុទ្ធ ប្រឆាំងនិងជំងឺកូវិដ១៩។

អំណោយឯកឧត្តម ងួន រាសី នាយកខុទ្ធកាល័យ ឯកឧត្តម កិត្តិនីតិកោល បណ្ធិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ ប្រកល់ជូនអាវុធហត្ថ ខេត្តកំពង់ធំរួមមាន អង្ករ១តោន, មីជាតិ ៥០កេះតូច, ម៉ាស់២៥០០ម៉ាស់, ទឹកបរិសុទ្ធ ២០០យួរ និងអាកុល១៥០លីត្រ។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ធំ បានថ្លែង អំណរអរគុណ ចំពោះឯកឧត្តម ងួន រាសី នាយកខុទ្ធកាល័យ ឯកឧត្តម កិត្តិនីតិកោល បណ្ធិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ ដែលតែងតែបាន យកចិត្តទុកដាក់ ចំពោះកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំក្នុង កិច្ចការងារប្រតិបត្តិការ ប្រយុទ្ធប្រឆាំង និងជំងឺកូវិដ១៩ ចំពេលបិទខ្ទប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *