ស្ត្រីម្នាក់ទៅឃ្វាលគោ ត្រូវគេប្រទះឃើញ សពដេកស្លាប់នៅ កណ្តាលវាលស្រែ គួរឲ្យអាណោចអាធម្ម

(ខេត្តបន្ទាយមានជ័យ)៖ ស្រ្តីម្នាក់ត្រូវបាន ប្រជាពលរដ្ឋទះ ឃើញស្លាប់ នៅវេលា ម៉ោង៣និង៣០នាទី រសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ត្បូងផ្លូវជាតិលេខ៦ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតនៅចំណុចខាង ត្បូងជ្រុងខាងលិច ត្រពាំងស្រង៉ែ ភូមិសំរោងតូច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថាស្ត្រីដែល ស្លាប់នោះមានឈ្មោះ រឿង សីនី ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិរពាក់ ឃុំឈ្នួរមានជ័យ  ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានបន្តឲ្យដឹងទៀតថា ស្ត្រីដែលស្លាប់នោះមាន ជម្ងឺផ្លូវដងហើមហត់ ដង្ហក់ចាញ់ក្តៅ ពេលហត់ ដង្ហក់ម្តងៗត្រូវការចាក់ ទឹកស្រោចពេញខ្លួន ទើបបាត់ហត់និងដង្ហក់។

មុនពេលស្លាប់ជន រងគ្រោះបានដឹកគោ ចំនួន៣ក្បាលគោមេ ២ក្បាលតែម្នាក់ឯងបាត់ឈឹង លុះនៅពេលរសៀល បានគេប្រទះឃើញគាត់ ស្លាប់មិនដឹងតាំងពី ពេលណាមកទេ ដោយមានខ្សែ គោរុំជាប់ខ្លួននិងក.ដៃ ហើយគោឈរនៅក្បែរសព ម្យ៉ាងវិញទៀត សពមានសភាពរឹង។

នគរបាលបានបញ្ជាក់ ទៀតថាតាមការ ត្រួតពិនិត្យរបស់ សមត្ថកិច្ចចំរុះនៅ លើខ្លួនសពពុំមាន ស្លាកស្នាមអ្វីទាក់ទង នឹងករណីមនុស្សឃាត នោះឡើយ ហើយពិនិត្យរក មេរោគកូវីដ១៩ អវិជ្ជមានផងដេរ។

តាមការសន្និដ្ឋាន បណ្តាលមកពីខ្សែ គោរុំព័ទ្ធខ្លួននៅពេលគោផ្អើល អ្វីមួយគោកន្ត្រោង បង្កឲ្យស្ត្រីរងគ្រោះដួល ស្របពេលកំដៅថ្ងៃ ក្តៅខ្លាំងនិងគ្មានទឹកផងនោះ ធ្វើឲ្យជម្ងឺស្ត្រីរងគ្រោះ ហត់ដង្ហក់ដាច់ខ្សល់ស្លាប់តែម្តង ។សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីក្រុម ការងារពិនិត្យរួច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *