ច្រកព្រំដែនខេត្ត បន្ទាយមានជ័យនឹង បេីកដំណេីរការឡេីងវិញ ហេីយនៅយប់នេះ ពេលអាជ្ញាធរកំពុង ត្រៀមទទួលពលក រដែលជាប់គាំង ជាច្រើនរយនាក់

(ខេត្តបន្ទាយមានជ័យ)៖ ច្រកព្រំដែនខេត្ត បន្ទាយមានជ័យនឹង បេីកដំណេីរការឡេីង វិញហេីយនៅយប់នេះ ពេលអាជ្ញាធរកំពុងត្រៀម ទទួលពលករដែលជាប់ គាំងជាច្រើនរយនាក់ នៅច្រកព្រំដែន ដើម្បីដឹកតាមរថយន្ត ឆ្ពោះទៅតាមបណ្តាខេត្ត ផ្សេងៗនិងធ្វើការ ពិនិត្យរកមេរោគ ដែលតា ដែលឆ្លងមកពីប្រទេសថៃ យកទៅចត្តាឡីស័ក និងព្យាបាលបន្ត ក្រោយពីវិធានការបិទ ខ្ទប់របស់ខេត្តជាប់ ព្រំដែនរយៈពេល ១៤ថ្ងៃកន្លងផុតទៅ ដើម្បីប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាល ក្នុងសហគមន៍កូវីដ.១៩ ប្រភេទដែលតាDelta នឹងត្រូវបញ្ចប់នៅម៉ោង ២៣និង៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

នេះបេីយោងសេចក្តី ជូនដំណឹងរបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ  ប្រាប់ទៅអាជ្ញារខេត្ត ស្រះកែវ ប្រទេសថៃ។ដូចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបេីកដំណើរការ ព្រំដែនឡើងវិញ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ តទៅ។

សូមបញ្ជាក់ថាការបេីក ដំណេីរការព្រំដែនឡេីងវិញនេះ  កងកម្លាំងទាំងបីនៅ ខេត្តបន្ទាយមានជ័យ ក៏បានត្រៀមរថយន្ត ដឹកពលករដែល កំពុងជាប់គាំង នៅព្រំដែនក្នុងទឹកដីថៃ ជាច្រេីនរយនាក់ ចូលមកក្នុងប្រទេកម្ពុជាវិញ ផងដែរដេីម្បីបញ្ជូនពួកគេ ទៅតាមបណ្តាខេត្តរៀងៗ ខ្លួនដេីម្បីធ្វេីចត្តាឡីស័ក និងចាក់វ៉ាក់សាំងជូនដល់ ពួកគេផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *