រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរ ការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធី ប្រកាសបង្កើត និងដាក់ឱ្យដំណើរ ការរដ្ឋបាលក្រុងបូកគោ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តមប្រធាន សាលាដំបូងខេត្តកំពត លោកឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធទាំង បីប្រភេទ លោក លោកស្រី ប្រធានមន្ទីរអង្គ ភាពជុំវិញខេត្ត ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាលក្រុង ចៅសង្កាត់ និងមន្ត្រីរាជការក្នុង រចនាសម្ព័ន្ធក្រុង បូកគោ នៃខេត្តកំពត។

មានមតិសំណេះ សំណាលក្នុងពិធីនេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអបអរសាទ ចំពោះលោក-លោកស្រីសមាជិក ក្រុមប្រឹក្សាក្រុងបូកគោ ដែលត្រូវបាន សមាជិកក្រុមប្រឹក្សាសង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ដើម្បីដឹកនាំ និងគ្រប់គ្រងរដ្ឋបាល ក្រុងបូកគោ ឱ្យបន្តអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់ វិស័យបន្ថែមទៀត។

ឯកឧត្តមអភិបាល ខេត្តបានបន្តថា ក្នុងនាមរដ្ឋបាល ខេត្តសង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមាន សមត្ថកិច្ច និងប្រជាពលរដ្ឋ ទូទាំងក្រុងបូកគោ នឹងរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាង សកម្មក្នុងការកសាង និងអភិវឌ្ឍន៍ ក្រុងបូកគោ ឱ្យមានការរីក ចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន កិច្ចខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជាការរួម ចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលនេះជាការរួម ចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុង ក្រុងបូកគោ ដែលទើបបង្កើតថ្មី ជាពិសេសការយក ចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយ ភាពម្ចាស់ការក្នុងការ អនុវត្តវិធានការរបស់ រាជរដ្ឋាភិបាលក្នុង ការបង្ការ និង ទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ក្រុងបូកគោ នៃខេត្តកំពត របស់យើង។

ឯកឧត្តមអភិបាល ខេត្តបានបន្ថែមថា យោងមាត្រា៧០ នៃច្បាប់ស្តី ពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យក្រុម ប្រឹក្សាធ្វើការប្រជុំ សាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ច ប្រជុំចូលកាន់តំណែង បន្ទាប់ពីកិច្ចប្រជុំ សាមញ្ញលើកទី១ ក្រុមប្រឹក្សាក្រុង បូកគោ ត្រូវរៀបចំកិច្ច ប្រជុំសាមញ្ញលើកទី២ របស់ខ្លួន មិនឱ្យមុនម្ភៃប្រាំ (២៥)ថ្ងៃ ឬលើសពីសាម សិបប្រាំ(៣៥)ថ្ងៃ បន្ទាប់ពីកិច្ច ប្រជុំសាមញ្ញលើកទី១។ ហើយកិច្ចការជាអា ទិភាពសម្រាប់ក្រុម ប្រឹក្សាក្រុងបូកគោ គឺត្រូវរៀបចំផែន ការអភិវឌ្ឍន៍ រយៈពេល ០៥ឆ្នាំ  និងកម្មវិធីវិនិ យោគបីឆ្នាំរំកិល។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាន សម្រេចបង្កើតក្រុង បូកគោនៃខេត្តកំពត តាមរយៈអនុក្រឹត្យ លេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយកាត់យក ឃុំចំនួន ០៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដោយសារស្ថាន ភាពស្រុកទឹកឈូ មានភូមិសាស្ត្រ ផ្ទៃដីធំទូលាយ និងមាន ប្រជាពលរដ្ឋរស់ នៅច្រើនដែលធ្វើឱ្យ អាជ្ញាធរស្រុកជួបការ លំបាកក្នុងការគ្រប់ គ្រងរដ្ឋបាល  ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *