អភិបាលខេត្តចុះពិនិត្យ ស្ថានភាពនៃយុទ្ធ នាការចាក់វ៉ាក់សាំង ការពារកូវីដ១៩ ជូនប្រជាពលរដ្ឋ និងពិនិត្យនៅមណ្ឌល ចត្តាឡីស័ក និងមណ្ឌលព្យា បាលជំងឺកូវីដ១៩ នៅតាមបណ្ដា ស្រុកមួយចំនួន នៃខេត្តកំពត

(ខេត្តកំពត)៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត បានដឹកនាំឯកឧត្តម អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ក្នុងយុទ្ធនាការនៃ ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលរដ្ឋបាល ខេត្តកំពតបាន អនុវត្តលើកទី៤  និងបានពិនិត្យ មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ជំងឺកូវីដ១៩ នៅស្រុកឈូក អង្គរជ័យ និងបន្ទាយមាស។

ក្នុងយុទ្ធនាការនៃការ ចាក់វ៉ាក់សាំងការ ការពារជំងឺកូវីដ១៩ តាមគោលការណ៍ ស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ដែលរដ្ឋបាលខេត្តកំពត បានអនុវត្តពេលនេះ គឺចាប់ផ្ដើមដំណើរការពីថ្ងៃទី៦ និងអាចបញ្ចប់នៅ ចុងខែសីហាឆ្នាំ ២០២១នេះតាមផែន ការគ្រោងទុក ដែលជាប្រភេទ វ៉ាក់សាំង Johnson and Johnson មានចំនួនសរុប២១២.៤៤៦ដូស ដោយអនុវត្តការចាក់ ទៅលើប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅ តែចំនួន១ដងឬ (១ដូស)តែប៉ុណ្ណោះ។ ក្នុងយុទ្ធនាការនៃ ការចាក់វ៉ាក់សាំង នេះផងដែរ គឺបានអនុវត្ត នៅក្នុង ស្រុកចំនួន៤ ដែលមានទីតាំង សរុបចំនួន២១ទីតាំង ។

មានប្រសាសន៍សំណេះ សំណាលនៅក្នុង ឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានកោតសរសើរនិង ថ្លែងអំណរគុណ ចំពោះអាជ្ញាធរ ព្រមទាំងក្រុមគ្រូពេទ្យ ដែលបានយក ចិត្តទុកដាក់ ចូលរួមសហការ អនុវត្តក្នុងយុទ្ធ នាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ និងការចូលរួមអនុវត្តនូវបទបញ្ជា និងវិធានការណែ នាំសំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារាចរ លេខ០៥របស់រាជ រដ្ឋាភិបាល ដែលបានដាក់ចេញ ជូនរាជធានី ខេត្តឲ្យអនុវត្ត ពេលថ្មីៗនេះ។

ឯកឧត្តមអភិបាល ខេត្តក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ និងក្រុមគ្រូពេទ្យ ឲ្យបន្តយកចិត្តទុក ដាក់សហការអនុវត្ត ការងារដ៏មានសារៈសំខាន់ចាំបាច់នេះ ឲ្យបានល្អប្រសើរថែមទៀត ស្របទៅតាមអ្វីដែល ជាគោលការណ៍និង វិធានការសុខាភិបាល ក៏ដូចជាអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ សំដៅធ្វើយ៉ាងណា ការពារសុខភាព និងអាយុជីវិតរបស់ ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺ កូវីត១៩ ចូលក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត ក៏បានសម្ដែងក្ដីរីករាយ ដែលបានឃើញ ប្រជាពលរដ្ឋមក ទទួលវ៉ាក់សាំងយ៉ាង ច្រើនកុះករ។តែទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋ ដែលមិនទាន់បានមក ទទួលវ៉ាក់សាំង ឱ្យបន្តមកទទួលវ៉ាក់ សាំងការពារជំងឺ កូវីដ១៩នេះឲ្យបានគ្រប់ៗគ្នា ដែលប្រមុខរាជ រដ្ឋាភិបាលសម្ដេចតេជោ លោកបានខិតខំ រិះរកគ្រប់មធ្យោបាយ ដើម្បីយ៉ាងណារក វ៉ាក់សាំងយកមកចាក់ ជូនប្រជាពលរដ្ឋដោយ មិនគិតថ្លៃនិងមិនមាន ការរើសអើងអ្វីឡើយ តាមគោលការណ៍ស្ម័គ្រចិត្ត ។

ឯកឧត្តមអភិបាល ខេត្តក៏បានសូមការ អធ្យាស្រ័យពី ប្រជាពលរដ្ឋ ដែលបានមករង ចាំការទទួលចាក់ វ៉ាក់សាំងយូរ ដោយមូលហេតុ ជួបបញ្ហាប្រឈមនានា ក្នុងការអនុវត្ត ។

ឯកឧត្តមក៏បានផ្ដាំ ផ្ញើឲ្យប្រជាពលរដ្ឋ បើទោះបី ទទួលបានការ ចាក់វ៉ាក់សាំងហើយក្ដី សូមកុំភ្លេចអនុវត្ត នូវវិធានការ ៣កុំ ៣ការពារឱ្យបានជាប្រចាំ តាមការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុនសែន ក៏ដូចជាវិធានការ សុខាភិបាលឲ្យ បានល្អផងដែរ។

នៅក្នុងដំណើរចុះ ពិនិត្យស្ថានភាព នៃយុទ្ធនាការចាក់ វ៉ាក់សាំងនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាសរុប ១៥លានរៀល ដល់ក្រុមគ្រូពេទ្យ នៅក្នុងស្រុកចំនួន ៣គឺស្រុកឈូក អង្គរជ័យនិងស្រុក បន្ទាយមាស ក្នុងមួយស្រុក ទទួលបានថវិកា ចំនួន៥លានរៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *