ពលរដ្ឋខ្មែរមកពីថៃ ជាប់គាំងនៅតាម បន្ទាត់ព្រំដែនត្រូវ លោកសេងធារិន ចុះជួយសម្របសម្រួល និងត្រៀមដឹក រថយន្តដាក់តាមខេត្ត ចាក់វ៉ាក់សាំង និងចត្តាឡីស័ក

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ដឹកនាំមន្ត្រីក្រោមឪវ៉ាទ ចុះធ្វើអត្តរាគមន៍ និងធ្វើការ សម្របសម្រួល និងត្រៀមដឹក ពលករដែលកំពុង កកកុញនៅតាមព្រំដែន ដឹកតាមរថយន្ត ដាក់តាមខេត្ត ចាក់វ៉ាក់សាំង និងចត្តាឡីស័ក ផងដែរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិនបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹង ថាពលករខ្មែរមក ពីប្រទេសថៃ ក្នុងមួយថ្ងៃៗជា ច្រើនរយកំពុងសម្រាក នៅតាមបន្ទាត់ព្រំដែន ក្នុងទឹកដីថៃ ក្នុងដំណាក់កាល នៃការបិទខ្ទប់ ខេត្តជាប់ព្រំដែន តាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងន័យទប់ស្កាត់ ការឆ្លងរីករាល ដាលជំងឺកូវីដ.១៩ ពិសេស វីរុសបំប្លែងថ្មី Delta ដែលកំពុងផ្ទុះខ្លាំង នៅប្រទេសថៃផងដែរ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការអំពាវនាវ និងការយោគយល់ ពីប្រជាពលរដ្ឋដែល ជាពលករខ្មែរកំពុង ស្នាក់នៅបណ្តោះ អាសន្នជិតបន្ទាត់ព្រំដែន មេត្តាយោគយល់ ដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំង ទាំងអស់ដែលកំពុង អនុវត្តន៍វិធានការ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺដែរតា Delta ចូលក្នុងប្រទេសក៏ដូច ជាក្នុងសមាគមន៍ នឹងបានបញ្ជាក់ជូន ពួកគាត់ថារាជរដ្ឋា ភិបាលក៏ដូចជាកង កម្លាំងនិងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាមិនទុក ឲ្យពួកគាត់នៅឯ កោនោះឡើយ ទន្ទឹមនោះអាជ្ញាធរក៏ បានរៀបចំអំណោយ ជាស្បៀងអាហារ ជម្រក សម្រាប់ឲ្យបងប្អូន ស្នាក់នៅបណ្តោះអាសន្ន នៅតាមបណ្តា ខេត្តផ្សេងៗផងដែរ។

ម្យ៉ាងវិញទៀតក្នុង ករណីមានបញ្ហាសុខភាព ឬបញ្ហាផ្សេងៗត្រូវ រាយការណ៍ជូនទៅកង កម្លាំងដែលនៅ ជិតបំផុត ឲ្យកងកម្លាំងរាយ ការណ៍ជូនទៅអាជ្ញាធរ មូលដ្ឋានក្រុមការងារ ដើម្បីជួយដោះស្រាយ បានទាន់ពេល វេលាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *