យុវជនម្នាក់ម្តាយមីុងថា អ្នកតាចូលត្រូវអំពើ គេនិងព្រាយចូល ស្រាប់តែធ្វើ ការអុកឡុក នៅកន្លែង ចត្តាឡីស័កត្រូវ នគរបាលឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់ម្តាយមីុងថា អ្នកតាចូលត្រូវ អំពើគេនិងព្រាយចូល ស្រាប់តែ ធ្វើការអុកឡុក នៅកន្លែង ចត្តាឡីស័កត្រូវ នគរបាលឃាត់ ខ្លួននៅតំបន់ស ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ឃុំគោករមៀង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១១ ខែសីហាឆ្នាំ២០២១។

នគរបាលស្រុកថ្មពួក បានឲ្យដឹងថាយុវជន អុកឡុករំខានដល់ កន្លែងចត្តាឡីស័ក នោះមានឈ្មោះ ស្រឿយ ប្រីយ៍ ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួក បានឲ្យដឹងបន្តថាជន សង្ស័យទើបត្រឡប់មក ពីធ្វើការនៅប្រទេសថៃ បានរយះ ពេលមួយថ្ងៃ ស្រាប់តែបានធ្វើ សកម្មភាពអុកឡុក បង្កការរំខានដល់អ្នកដទៃ កម្លាំងចម្រុះដែល ប្រចាំការនៅច្រក តំបន់បឹងត្រកួនបាន ធ្វើការឃាត់ខ្លួនប្រគល់ ឲ្យកម្លាំងជំនាញនៃ អធិការរដ្ឋាននគរបាល ស្រុកថ្មពួក ធ្វើការសាកសួរ ។

នគរបាលជំនាញ បានបញ្ជាក់ថា យុវជននេះតាមការ បញ្ជាក់របស់គ្រូពេទ្យ យកសំណាកពិនិត្យ លទ្ធផលអវិជ្ជមាន និងធ្វើតេស្តរក សារធាតុញៀន លទ្ធផលក៏អវិជ្ជមានដែរ។

បើតាមការអះអាង ពីស្ត្រីឈ្មោះស្រឿយ សារួម អាយុ ៥៤ឆ្នាំ ត្រូវជាម្តាយមីង បានប្រាប់សមត្ថកិច្ច ថា ក្មួយប្រុសគាត់នេះ ពីដើមមានសតិ ល្អធម្មតា ហើយពុំមាន ជម្ងឺអ្វីដែរ ទើបរយៈពេល១ខែ កន្លងមកនេះ ក៏ចាប់ផ្តើម មានសភាពចម្លែក មានសតិមិន ល្អខុសពីធម្មតា ដោយឃើញសភាព មិនប្រក្រតី ក៏បានឲ្យគ្រូទាយឃើញថា ក្មួយរបស់គាត់ មានគ្រោះ ហើយ មានអ្នកតាចូល ព្រាយចូលរូប និងមានគេដាក់ អំពើ ។

ផ្អែកតាមសំណូម ពររបស់អាណាព្យាបាល បានស្នើសុំយកយុវជន នេះមើលនិងបាល ជំងឺតាមជំនឿ  ហើយនិងធ្វើ ចត្តាឡីស័ក នៅផ្ទះបន្តផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *