អគ្គនាយកនៃ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ចាប់រថយន្តមួយ គ្រឿងលួចដឹកមាន់រស់ ចំនួន៧០តាកា ស្មើនឹង៧០០ក្បាល ចេញពីប្រទេសថៃ

(ខេត្តបន្ទាយមានជ័យ)៖ រថយន្ត១គ្រឿងមាន ម៉ាក HYUNDAI ពណ៍ស ជាប្រភទរថយន្ត ដឹកទំនិញចំណុះ ៥តោន ពាក់ស្លាកលេខ ភ្នំពេញ៣B ៤៩៤២ បានលួចដឹកមាន់រស់ ចំនួន៧០តាកា ស្មើនឹង៧០០ក្បាល ចេញពីស្រុកមថៃ ត្រូវ បាន កំលាំង លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជា អគ្គនាយកនៃអគ្គ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើស ចលនាសត្វ និងផលិតផលមាន ដើមកំណើតពីសត្វ បានសហការជា មួយក្រុមការងារ អន្តរាគមន៍បង្ក្រាប បទល្មើសចលនា សត្វរបស់ការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តចុះស្ទាក់ចាប់ បាននៅចំណុច ច្រកខ្លាងាប់ ភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

លោកហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មនិង បសុព្យបាលនៃមន្ទិរ កសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព៍ត័មានឲ្យដឹងថាក្រោយ ពីឃាត់រថយន្តនោះ បានហើយកំលាំង ចំរុះបានធ្វើការឆែកឆេ ក្នុងរថយន្តបានឃើញ សត្វមាន់រស់ចំនួន ៧០តាកាស្មើរនិង ៧០០ក្បាល់ពីប្រទេស ថៃឡង់តាមច្រករបៀង ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ឆ្ពោះទៅចែកចាយ នៅរាជធានីភ្នំពេញ ដោយពុំមានលិខិត អនុញ្ញាតអ្វីទាំងអស់។

លោកហ៊ុយ ទូច និយាយបន្តថាបន្ទាប់ ពីមន្រ្តីជំនាញឃាត់ ពិនិត្យរួចរាល់ហើយ បាននាំយករថយន្ត ល្មើសខាងលើនិង ម្ចាស់រថយន្ត មកកាន់ការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីបង្ខាំងទុក នៅកន្លែងចត្តាឡីស័ក ការិយាល័យស្ថិត នៅក្នុងបរិវេណមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងចាត់ការតាម វិធានពេទ្យសត្វជាបន្តទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *