ក្រុមក្មេងស្ទាវ ១ក្រុមប្រដាប់ដោយ កាំបិតពិឃាត និងនិងដុំថ្ម ដេញកាប់ និងគប់ទៅលើ បុរសម្នាក់ផ្អើល ពេញក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ នេះបានចំជាអ្នកខ្លាំង មែនក្រុមក្មេងស្ទាវ ១ក្រុមប្រដាប់ដោយ កាំបិតពិឃាតនិងដុំថ្ម ដេញកាប់ និងគប់ជនរងគ្រោះម្នាក់ ផ្អើលពេញ១ក្រុងសិរីសោភ័ណ ក្រោយពីធ្វើ សកម្មភាពហើយ គេចបាត់អស់ សមត្ថកិច្ចបានចុះមក ដល់កន្លែងកើតហេតុ មើលតាមរយ: កាមេរ៉ាសុវត្ថិភាពទើប ឈានដល់ឃាត់ខ្លួន បានក្មេងស្ទាវ១នាក់ ។

ការដេញកាប់នេះកើត ឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច លើកំណាត់ផ្លូវ ជាតិលេខ៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ចាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានឱ្យដឹងថានៅពេល កើតហេតុនេះមាន ក្រុមក្មេងស្ទាវ១ក្រុម មានគ្នា៤នាក់ជិះម៉ូតូ ចំនួន២គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ខ្មៅ១គ្រឿង និងម៉ូតូម៉ាកហុងដា CD ពណ៌ខ្មៅ១គ្រឿងក្នុងដែ ប្រដាប់ដោយ កាំបិតប៉័ងតោ និងដុំថ្មដេញ គប់ទៅលើជន រងគ្រោះម្នាក់បណ្ដាល ឱ្យរងរបួសដៃខាង ឆ្វេង១កន្លែង និងបែកអាវម៉ូតូ ខាងស្ដាំ១កន្លែង ក្រោយពីធ្វើសកម្មភាព រួចក្រុមក្មេងស្ទាវ បានបើកម៉ូតូរត់ គេចខ្លួនបាត់អស់ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាពេល ដែលបានទទួល បាននូវពាក្យ បណ្ដឹងពីជនរង គ្រោះលោកបានដឹក នាំកម្លាំងចុះដល់ កន្លែងកើតហេតុ មើលតាមរយ: កាមេរ៉ាធ្វើការ ស្រាវជ្រាវរហូតរកឃើញ ក្រុមក្មេងស្ទាវពេល អាវុធហត្ថទៅដល់ ក្រុមក្មេងស្ទាវដឹងខ្លួន ទាន់រត់គេចខ្លួន អស់បន្សល់ទុក នៅតែម៉ូតូ១គ្រឿងម៉ាក ស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-6386 ។

លុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចផ្លូវចុះ រោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូត ម៉ូតូ១គ្រឿងម៉ាក ហុងដាCD ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះ ធ្វើសកម្មភាព ហើយបញ្ជូនមក មូលដ្ឋានកងរាជ អាវុធហត្ថក្រុងដើម្បី ធ្វើការសាកសួរ ។

នៅមុខអាវុធហត្ថ ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពេលដេញ កាប់នោះមានគ្នា៤នាក់ ១គឺជារូបខ្លួននិង ១ឈ្មោះ យូរ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ទាំងអស់រស់នៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២ឈ្មោះ អាំង  ពុយរាំង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ៣ឈ្មោះ រ័ត្ន អាយុប្រហែល១៦ឆ្នាំ ៤មិនស្គាល់ឈ្មោះ ត្រូវជាមិត្តភ័ក្រ របស់ឈ្មោះ រ័ត្នបានធ្វើ សកម្មភាពជិះម៉ូតូ ដេញកាប់ និងគប់ដុំថ្មទៅ លើជនរងគ្រោះឈ្មោះ ផេម  ទីណា ភេទប្រុស បណ្តាលឲ្យរបួស ព្រោះមានរឿងគំនុំចាស់ កន្លងមករួចគេខ្លួនបាត់។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះធ្វើឡើងដោយ ទទួលតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកងរាជ អាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ហើយនៅ ព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *