ជនសង្ស័យជាមេក្លោង លើសំណុំរឿងរ៉ែ ដោយខុសច្បាប់ចំនួន ១៣នាក់ត្រូវតុលា សម្រេចឃុំខ្លួនដាក់ ពន្ធនាគារ!

(ខេត្តស្ទឹងត្រែង)៖ កាលពីល្ងាចថ្ងៃទី ២៨ខែកក្តដាឆ្នាំ២០២១ ចៅក្រមសាលាដំបូង ខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួន សមត្ថកិច្ចនិងជនជាតិ វៀតណាមចំនួន១៣នាក់ ដែលជាប់ពាក់ព័ន្ធលើ សំណុំរឿងរុករករ៉ែ ខុសច្បាប់ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន។

លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបានចោទប្រកាន់ មនុស្សជាង១០នាក់ ចំនួន៣បទល្មើសរួម មានធ្វើប្រតិបត្តិការ ជីកយករ៉ែដោយគ្មាន អាជ្ញាប័ណ្ណធនធានរ៉ែ, ជនបរទេសចូលមក ក្នុងព្រះរាជាណា ចក្រកម្ពុជាដោយគ្មាន ការអនុញ្ញាតនិង ប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន។

សូមរំលឹកថាកាលពី ថ្ងៃទី ២៤ខែកក្កដាឆ្នាំ ២០២១ សមត្ថកិច្ចកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួននិង រឹបអូសសម្ភារៈ សម្រាប់ខួងរុករករ៉ែ ខុសច្បាប់នៅចំណុច ត្រពាំងធំភូមិអន្លង់ ស្វាយឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់។

សំណុំរឿងខាងលើត្រូវ បានអយ្យការបញ្ជូន ទៅចៅក្រមស៊ើបសួរ ហើយចៅក្រមបាន សម្រេចឃុំខ្លួនអ្នក ជាប់ពាក់ព័ន្ធក្នុងសំណុំ រឿងខាងលើនេះផ្សេងៗ គ្នាដាក់ពន្ធនាគាររង់ចាំ ការស៊ើបអង្កេតកាត់ក្តីក្រោយ។

សូមបញ្ជាក់ថាមនុស្ស ជាច្រើននាក់ទៀត ការកំពុងបន្តនីតិវិធីមិន ទាន់រួចរាល់ពាក់ព័ន្ធ នឹងសំណុំរឿងរុករករ៉ែខុស ច្បាប់នៅកន្លែង ផ្សេងទៀតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *