រដ្ឋបាលខេត្តកំពតបើក កិច្ចប្រជុំពិនិត្យពិភាក្សា លើយន្តការនៃ ការបង្កើតគណៈ កម្មការចំនួន២ស្ដី ពីការទប់ស្កាត់និង ការបង្រ្កាបការធ្វើ អាជីវកម្មខុសច្បាប់ ក្នុងវិស័យរ៉ែ និងជលផលក្នុងខេត្ត

(ខេត្តកំពត)៖ ដើម្បីជំរុញការអនុវត្តច្បាប់ ឲ្យបានកាន់តែ មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជា ការធានាបាននិរន្តរភាព និងប្រមូលប្រភព ចំណូលចូលថវិការដ្ឋ ឲ្យបានកាន់តែ ប្រសើរឡើងថែមទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពត បានបើកកិច្ចប្រជុំ ត្រួតពិនិត្យពិភាក្សា និងកែសម្រួលខ្លឹម សារលើយន្តការ នៃរបៀបវារៈចំនួន២គឺ៖ ទី១.សេចក្ដីសម្រេចស្តីពី ការបង្កើតគណៈ កម្មការចម្រុះពិនិត្យ ទប់ស្កាត់ការធ្វើអាជីវ កម្មធនធានរ៉ែ និងការដឹកជញ្ជូន រ៉ែខុសច្បាប់ និងទី២.សេចក្ដីសម្រេច ស្តីពីការបង្កើតគណៈ កម្មការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ បង្រ្កាបបទល្មើស ជលផលគ្រប់ ប្រភេទនៅក្នុងភូមិ សាស្ត្រខេត្តកំពត។

កិច្ចប្រជុំស្ថិត ក្រោមធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំង ទាំងបីក្នុងខេត្ត ផងដែរ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា បញ្ហាការងារគ្រប់ គ្រងអាជីវកម្ម និងការប្រមូលថវិការចូល រដ្ឋក៏ដូចជាការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រប់ប្រភេទទាំងវិស័យរ៉ែ និងវិស័យជលផល ក្នុងភូមិសាស្ត្រខេត្ត កំពតកន្លងមកមាន លក្ខណៈល្អប្រសើរ ។

តែទោះបីយ៉ាងណា បញ្ហាបាតុភាព អសកម្មទាំងឡាយពីវិស័យ រ៉ែនិងជលផលក្នុង ភូមិសាស្ត្រខេត្ត តែងកើតមានឡើង ជាបន្តបន្ទាប់ គឺផ្ដើមចេញពី បុគ្គលមិនគោរព ច្បាប់មួយចំនួន បានធ្វើសកម្មភាព រំលោភបំពានមិន កោតក្រែងច្បាប់កំណត់។

ដូច្នេះកិច្ចប្រជុំពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងកែសម្រួលលើខ្លឹម សារ នៃយន្តការសេចក្ដី សម្រេចទាំង ពីរខាងលើនេះ ដើម្បីផ្ដល់ជូនលទ្ធភាព ឲ្យក្រុមការងារសហការ គ្នាបំពេញបេស កកម្មការងារ ក្នុងវិស័យរ៉ែ និងជលផលនេះ ឲ្យបានកាន់តែរលូន និងប្រកបដោយ មានប្រសិទ្ធភាព នៅក្នុងភូមិសាស្ត្រ ខេត្តកំពតបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *