កិច្ចប្រជុំពិភាក្សា លើការអនុវត្តគម្រោង សាងសង់ប្រព័ន្ធលូ ប្រមូលទឹកកខ្វក់ ស្ថានីយ ប្រព្រឹត្ត កម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះ ទឹកភ្លៀងក្នុងក្រុងកំពត និងទីលានចាក់សំរាម នៃគម្រោងអភិវឌ្ឍន៍  ក្រុងរបៀង២

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១  ឯកឧត្ដម ជាវ តាយ អភិបាលនៃគណ: អភិបាលខេត្តកំពត និងឯកឧត្តម វង្ស ពិសិដ្ឋ  អនុរដ្ឋលេខាធិការ ក្រសួងសាធារណ:ការ និងដឹកជញ្ជូន បានដឹកនាំកិច្ច ប្រជុំពិភាក្សា លើការងារអនុវត្ត គម្រោងសាងសង់ ប្រព័ន្ធលូប្រមូល ទឹកកខ្វក់ ស្ថានីយ ប្រព្រឹត្ត កម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះ ទឹកភ្លៀង ក្នុងក្រុងកំពត និងទីលានចាក់សំរាម នៃគម្រោងអភិវឌ្ឍន៍ ក្រុងរបៀង២  ដែលមានកាអញ្ជេីញ ចូលរួម ពី ឯកឧត្ដម អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត អភិបាលក្រុង  ស្រុកពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន ម៉ៅការសាងសង់ សរុបចំនួន១៨នាក់។

បន្ទាប់ពីបានស្តាប់ នូវបទបង្ហាញ និងមតិចូលរួមក្នុង អង្គប្រជុំរួចមក ឯកឧត្ដម ជាវ តាយ បានចាត់ទុក កិច្ចប្រជុំនេះពិតជាមាន សារ:សំខាន់ណាស់ សំរាប់ខេត្តកំពត ព្រោះវាអាចបញ្ចៀស បាននូវជំនន់ទឹកភ្លៀង និងធ្វេីអោយ ខេត្តមានអនាម័យ និងបរិស្ថានស្អាត។

ឯកឧត្ដម អភិបាលខេត្ត បានសំណូមពរ ដល់ក្រុមហ៊ុន ម៉ៅការត្រូវមានកិច្ច សហការល្អជាមួយ អាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលខេត្ត ដេីម្បីរួមគ្នាដោះស្រាយ នៅពេលដែលការ អនុវត្តន៍គម្រោងមានការ រាំងស្ទះណាមួយ។

ហេីយក្រុមហ៊ុនត្រូវពន្លឿន នូវការអនុវត្តន៍របស់ខ្លួ នអោយបានល្អ ទៅតាមស្តង់ដា លក្ខណ:បច្ចេកទេស   និងឆាប់រហ័ស ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *